សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយចំពោះការចេញលិខិតព្រមានរបស់ក្រសួងមហាផ្ទៃ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយដែលក្រសួងមហាផ្ទៃព្រមាន និងចាត់ទុកការដង្ហែញត្តិរបស់សមាគមកាលពីចុងខែធ្នូ ២០២២ កន្លងទៅ ជាការធ្វើបាតុកម្មដោយខុសច្បាប់។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើសិនជាសមាគមបន្តធ្វើសកម្មភាព ដែលក្រសួងអះអាងថា មិនស្របតាមលក្ខន្តិកៈរបស់សមាគមដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
អាជ្ញាធរខេត្តព្រះសីហនុទទួលជនជាតិចិនដំបូងជាង ១រយនាក់ ខណៈចិនបន្តកើនឡើងអ្នកឆ្លងកូវីដ១៩
អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីកំពូលៗនៃក្រសួងទេសចរណ៍បានធ្វើពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិនជាង ១រយនាក់ (១០៤) ជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិកេងកេងក្នុងខេត្តព្រះសីហនុ។ អ្នកឃ្លាំមើលព្រួយបារម្ភថា ថា កម្ពុជាអាចនឹងមានហានិភ័យខ្ពស់រីករាលដាលជំងឺកូវីដ-១៩ សាជាថ្មី ដោយសារតែកម្ពុជាមិនមានវិធានការរឹតបន្តឹងវិធានការសុខាភិបាលលើទេសចរចិន។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ធនាគារABA មិនព្រមបើកប្រាក់ជាង១ម៉ឺន ៥ពាន់ដុល្លារ ដែលឧបត្ថម្ភដល់បុគ្គលិកណាហ្គាវើលដ៍
ធនាគារអេប៊ីអេ (ABA Bank) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួនជាង ១ម៉ឺន ៥ពាន់ដុល្លារ ចូលគណនីធនាគាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ៣នាក់ ពីអង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសអូស្ត្រាលី ឈ្មោះ មូលនិធិសង្គ្រោះបន្ទាន់ (Urgent Action Fund) ដើម្បីគាំទ្រដល់ក្រុមស្ត្រីសហជីពក្រីក្រនៅកម្ពុជា។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
សហគមន៍ព្រៃព្រះរការនិងព្រៃឡង់ស្នើបង្ក្រាបម៉ាស៊ីនកែច្នៃឈើដើម្បីទប់ស្កាត់បទល្មើសអារឈើ
ប្រជាសហគមន៍ព្រៃព្រះរការ និងព្រៃឡង់ស្នើឱ្យអាជ្ញាធរចុះបង្ក្រាបម៉ាស៊ីនកែឆ្នៃឈើ ដើម្បីទប់ស្កាត់បទល្មើសអារឈើដែលកំពុងកើតមានជាបន្តបន្ទាប់។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើ ចោទថា ការបើកសិប្បកម្មកែឆ្នៃឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅព្រៃអភិរក្ស នេះ ដោយសារតែអាជ្ញាធរជាអ្នកចាំជួយការពារ តាមរយៈការសូកប៉ាន់លុយជាមួយនឹងជនល្មើស។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
អង្គការសិទ្ធិមនុស្សមួយចាត់ទុកការបកស្រាយរបស់ក្រសួងវប្បធម៌ពីរឿងសិទ្ធិមនុស្សនៅមិនទាន់គ្រប់គ្រាន់
នាយកអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់( CHRAC)នៅតែទទូចស្នើសុំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីកុំឱ្យមានការរឹតត្បិតដូចករណីបទចម្រៀង «ឈាមបាតុករ» ។ ការលើកឡើងរបស់នាយកអង្គការរូបនេះគឺបន្ទាប់ពីក្រសួងបានចេញលិខិតឆ្លើយតប និងបកស្រាយថា វីដេអូ(video) មួយចំនួនបានប្រើរូបភាពដែលរំលងហួសពីសិទ្ធិសេរីភាពផ្ទាល់ខ្លួនដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលលោកផ្តល់សិទ្ធិសេរីភាពដល់សាសនាទាំងអស់ តែក្រុមសាសនិកខ្លះរិះគន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះការផ្តល់សេរីភាពខាងជំនឿសាសនាទូលំទូលាយដល់ពលរដ្ឋទាំងអស់។ ប៉ុន្តែព្រះសង្គម និងក្រុមសាសនិករិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំនេះ ពួកគេមិនទាន់អនុវត្តសិទ្ធិសេរីភាពឱ្យបានពេញលេញ ដើម្បីចូលរួមចំណែកជួយដល់សង្គមនៅឡើយទេ ជាពិសេស អ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។