ក្រុម​ខ្មែរថាវរៈ សហជីព​ណាហ្គាវើលដ៍ និង​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ស្នើ​ដល់​រដ្ឋាភិបាល​កុំលុប​អាជ្ញាបណ្ណ​សារព័ត៌មានVOD

ក្រុម​យុវជន​ខ្មែរថាវរៈ ក្រុម​សហជីព​ណាហ្គាវើលដ៍ (World) រួមទាំង​ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ​៥០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំគ្នា​នៅ​មុខការិយាល័យ វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) នៅព្រឹក​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈនេះ ដើម្បី​ស្នើសុំ​ដល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឱ្យ​លុប​អាជ្ញាបណ្ណ​របស់​សារព័ត៌មានVOD។ ពួកគេ​បាន​លើកបដា​ថា សូម​មេត្តា​កុំបិទ VOD ដែលជា​សារព័ត៌មាន​ឯករាជ្យ​និង​ជាទីទុក​ចិត្ត​របស់​ពលរដ្ឋខ្មែរ ឬថា សូម​លោកនាយករដ្ឋមន្ត្រី​មេត្តា​កុំលុប​សារព័ត៌មាន​ឯករាជ្យ​មួយ​នេះ ជាដើម។

សូមលោកអ្នកនាង​រង់ចាំ​ស្តាប់​ព័ត៌មាន​ពិស្តារ​នៅក្នុងការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ!!!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។