អ្នកទោស​នយោបាយ លោក ម៉ិច ហ៊ាង ប្ដេជ្ញា​បន្ត​សកម្មភាព​នយោបាយ និង​សង្គម ក្រោយ​រួច​ផុត​ពី​ការ​ឃុំឃាំង

0:00 / 0:00

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ម៉ិច ហ៊ាង ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ​ហើយ កាល​ពី​យប់​ថ្ងៃ​ទី២១ វិច្ឆិកា ក្រោយ​ពី​បាន​អនុវត្ត​ទោស ៣ឆ្នាំ​ពេញ ក្នុង​ពន្ធនាគារ។ លោក ម៉ិច ហ៊ាង អាយុ ៣៦ឆ្នាំ គឺជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ពលករ​ស្របច្បាប់​នៅ​ប្រទេស​ថៃ។ អាជ្ញាធរ​កម្ពុជា និង​ថៃ បាន​សហការ​គ្នា​ចាប់​ខ្លួន​លោក​ពី​ប្រទេស​ថៃ មក​ដាក់​គុក​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ តុលាការ​បាន​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ ៣ឆ្នាំ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង «ប្រមាថ​ព្រះមហាក្សត្រ»។

លោក ម៉ិច ហ៊ាង ថ្លែង​ថា ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​លោក​នោះ គឺ​ជា​រឿង​អយុត្តិធម៌ ប៉ុន្តែ​រឿង​នេះ​មិន​អាច​បញ្ឈប់​លោក​ពី​សកម្មភាព​តស៊ូ​មតិ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ឡើយ។

សូម​លោក​អ្នក​ចុចស្ដាប់​សំឡេង​នៃ​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា ជាមួយ​លោក ម៉ិច ហ៊ាង អំពី​រឿង​នេះ...