ប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ សម្រេចបញ្ចប់ភារកិច្ចអ្នកស្រី កែវ សុធារី ពីអគ្គនាយកនៃអគ្គនាយកដ្ឋានក្នុងក្រសួងធម្មការ និងសាសនា ទទួលបន្ទុកផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ។
ព្រះរាជក្រឹត្យចុះថ្ងៃទី ២៧ ខែ កញ្ញា ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទីបានបញ្ចប់កិច្ចការរបស់អ្នកស្រី កែវ សុធារី ពីប្រធាននាយកដ្ឋាន ដែលកាន់កាប់ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ប៉ុន្តែរក្សាទុកឲ្យនៅក្នុងក្របខ័ណ្ឌ និងឋានន្តរសក្ដិដដែល។
ការបញ្ចប់ការងាររបស់អ្នកស្រី កែវ សុធារី ពីតួនាទីជាអ្នកទទួលខុសត្រូវផ្នែកបុគ្គលិក និងថវិកា នៅក្នុងក្រសួងធម្មការ និងសាសនានេះ លោក សាយ ឈុំ ពុំបានបញ្ជាក់ពីមូលហេតុ ឲ្យបានច្បាស់លាស់ទេ ថាតើមកពីមូលហេតុអ្វីឲ្យប្រាកដ។ប៉ុន្តែ កាសែតក្នុងស្រុកបានចុះផ្សាយថា ភាពរង្គោះរង្គើតួនាទីរបស់អ្នកស្រីនៅពេលនេះ ព្រោះតែមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលដែលអ្នកស្រីកំពុងកាន់តួនាទី ជាប្រធាននាយកដ្ឋាន ផ្នែកបុគ្គលិក និងហិរញ្ញវត្ថុ នៅក្នុងក្រសួងធម្មការ និងសាសនានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។