ព័ត៌មានសំខាន់ៗចំនួន៨ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទនេះ

. គណបក្ស​ខ្មែរ​រួបរួម​ជាតិនិង​គណបក្ស​កម្ពុជា​និយម​គ្រោង​រួមគ្នា​ជា​បក្ស​តែ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​គ្រោង​រួមគ្នា​ជា​បក្ស​តែ​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣។ អ្នកតំណាង​គណបក្សទាំង ២ នេះរំពឹងថា ការរួបរួមនេះ​នឹង​បង្កើត​បាន​ជា​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី​មួយ ដើម្បី​បុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ផលប្រយោជន៍​ខ្មែរ។ អ្នកតាមដាន​កិច្ចការ​បោះឆ្នោត​ស្វាគមន៍​ការរួបរួម​របស់​គណបក្ស​នយោបាយ​ទាំងឡាយ ព្រោះមានតែ​ការ​រួម​គ្នាទេ​ទើប​អាច​ឱ្យ​គណបក្ស​នយោបាយ​ក្រៅពី​គណបក្ស​កាន់​អំណាច​មាន​ឱកាស​បង្កើន​កម្លាំង​ប្រដំ​ប្រសង​គ្នា ដើម្បី​ទៅ​ប្រកួត​ប្រជែង។

អានព័ត៌មានពិស្តារ ... Opens in new window ]

1e782da5-545c-4cec-b34b-0dc1aa8fa1b6.jpeg
រូបសញ្ញា (ឆ្វេង) គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិ។ រូប៖ ហ្វេសប៊ុករបស់គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិ

. ស្ត្រី​ជន​ជាតិ​បរទេស​ម្នាក់​ត្រូវ​ក្រុម​ឧក្រិដ្ឋ​ជន​ប្រដាប់​អាវុធ​ជន​ជាតិ​ចិន​ចាប់​បង្ខាំង​នៅ​ភ្នំពេញ​ជំរិត​ទារ​ប្រាក់​អស់​ជាង ១០ម៉ឺន​ដុល្លារ

មន្ត្រី​អង្គការ​ស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន​មួយ​ចំនួន​ដែល​នៅ​បន្ត​មាន​អាវុធ​ប្រើ​ប្រាស់ និង​ចាត់​ទុក​កម្ពុជា​ជា​កន្លែង​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​ទារ​ប្រាក់។ ក្ដី​បារម្ភ​នេះ​របស់​សង្គម​ស៊ីវិល​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​ឧក្រិដ្ឋជន​បើក​ឡាន​បុក​បណ្ដាល​ឱ្យ​បាក់​ជើង ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ចិន​ដែល​បាន​ចាប់​ជំរិត​ស្ត្រី​ជនបរទេស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អានព័ត៌មានពិស្តារ ... Opens in new window ]

11e2adfd-93e3-4ac9-afff-fca9680a7130.jpeg
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្រ្កាបឃាត់ខ្លួនជនជាតិចិន៧នាក់ ពាក់ពន្ធ័បទល្មេីសចាប់ជំរិត​ នៅក្នុងបុរីប៉េងហ៊ួត​ ក្នុងសង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ កាលពីវេលា​ម៉ោង​ជាង៨​យប់​ ថ្ងៃ​ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២២។ រូប៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

. រដ្ឋាភិបាល​ឥណ្ឌា​ថា ពលករ​​ខ្លួន​​ជាង​១៣០​នាក់ ត្រូវ​​បាន​​សង្គ្រោះ​​ពី​​ការងារ​​ឆរបោក​​នៅ​កម្ពុជា ឡាវ និង​​មីយ៉ាន់ម៉ា

រដ្ឋាភិបាល​ឥណ្ឌា​ប្រកាសថា ពលករខ្លួន​សរុបជាង ១៣០នាក់ ត្រូវបាន​សង្គ្រោះចេញ​ពី​ការងារ​ឆរបោក​នៅក្នុង​ប្រទេសកម្ពុជា ឡាវ (Laos) និង​ប្រទេសមីយ៉ាន់ម៉ា (Myanmar) ក្រោយពី​ពួកគេ​បាន​ចាញ់បោក​ភ្នាក់ងារ​ផ្តល់ឱកាស​ការងារ​ក្លែងក្លាយ​ក្នុង​វិស័យបច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅក្នុងប្រទេសថៃ។ នេះបើយោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន អេ.ភី (AP) របស់​អាមេរិក កាលពី​ថ្ងៃទី០៨ ខែតុលា។

អានព័ត៌មានពិស្តារ ... Opens in new window ]

9fa4da80-8853-458a-a5c3-26876fc391ed.jpeg
ពលករឥណ្ឌាបានទៅដល់ព្រលានយន្តហោះ Chennai ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ទី៥ ខែតុលា ក្រោយពីការជួយសង្គ្រោះ។ រូប៖ AP

. ទឹកជំនន់​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ជិត២០​នាក់ស្លាប់ និង​លិច​ផលដំណាំ​កសិករ​រាប់​ម៉ឺន​ហិកតារ​នៅ​ទូទាំង​ប្រទេស

គ្រោះ​ទឹកជំនន់​ឆ្នាំ​នេះបាន​ធ្វើ​ឱ្យ​ដំណាំ​កសិករ​រាប់​ម៉ឺន​ហិកតា និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រង​ការ​ខូចខាត ហើយ​យ៉ាង​ហោច​ណាស់​មនុស្ស​ជិត​២០​នាក់​បាន​ស្លាប់។ ទាក់ទង​បញ្ហា​នេះ រដ្ឋាភិបាល បាន​ប្រកាស​ពី​ផែនការ​ដោយ​ផ្តល់​អាទិភាព​ដោះស្រាយ​ផលប៉ះពាល់​លើ​ដំណំា​របស់​កសិករ​តាមរយៈ​ការ​ចុះ​វាយ​តម្លៃ និង​ផ្តល់​ពូជ​ដាំដុះ។ ប៉ុន្តែ កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​ស្បៀង​អាហារ ដើម​ទុន និង​ពូជ ជាពិសេស​ជួយ​សម្របសម្រួល​ជាមួយ​ធនាគារ​ឱ្យ​ពន្យា​ពេល​បង់​ប្រាក់ ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​អាច​បង្ក​បង្កើន​ផល​ឡើង​វិញ។

Flooding_in_B_Chey_27_09_2021_by_NCDM.jpg
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។ រូប៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ

. អាជ្ញាធរ​ខេត្តបាត់ដំបង​រៀបចំ​ពិធី​ប្រណាំង​ទូក​ចំនួន​២​ថ្ងៃ​នៅ​ដងស្ទឹងសង្កែ

អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​ប្រណាំងទូក​ចំនួន​២​ថ្ងៃនៅ​ដង​ស្ទឹងសង្កែក្រុង​បាត់ដំបងដោយ​មាន​មនុស្ស​ចូល​ទស្សនា​រាប់ម៉ឺននាក់​នៅថ្ងៃទី០៩ និងទី១០ តុលា។ អាជ្ញាធរ​ខេត្តបាត់ដំបង​លើក​ឡើង​ថាការ​ប្រារព្វ​ពីធីនេះ​ឡើងគឺ​ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​ពលរដ្ឋដោយ​អភិរក្ស​វប្បធម៌​ប្រពៃណី​ជាតិ។មន្ត្រីរដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា ពិធីនេះ មានទូកចំនួន ៣៥ទូក មកពីតាម​បណ្ដា​ស្រុក​ក្នុង​ខេត្តនិង​ក្រៅខេត្តហើយមាន​កីឡាករ​កីឡាការិនីជាង១ពាន់​២​រយ​នាក់ (១,២០៣) ចូល​រួម​ប្រណាំង​ទូក។

មន្ត្រីរដ្ឋបាល​ខេត្តបាត់ដំបង​ទទួល​បន្ទុក​រៀបចំ​ប្រណាំង​ទូក លោក ហុង ឆេត ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ ៩ តុលា ថា ពលរដ្ឋ​មក​ចូលរួម​ទស្សនា​ការ​ប្រណាំងទូក មានប្រមាណ ៤ម៉ឺននាក់ (៤០,០០០) នៅ ថ្ងៃ៩តុលា។ លោក​បន្តថា ឆ្នាំនេះ ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​ឆ្នាំ​មុនដោយសារ​តែអាក់ខាន​ប្រណាំងទូក​នៅ​ខេត្តបាត់ដំបងអស់រយៈពេល​២​ឆ្នាំ​កន្លង​ទៅបណ្ដាល​មក​ពី​វិបត្តិជំងឺកូវីដ១៩។

Boat Racing In BB on 09-10-2022.jpg
ពិធីប្រណាំងទូកនៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

. ពលករ​ធ្វើការ​នៅ​ប្រទេសថៃ​ថាអាជ្ញាធរ​ច្រក​អន្តរជាតិ​ដូង​នៅ​ខេត្តបាត់ដំបងជំរិត​ទារ​ប្រាក់​ពេល​ឆ្លងដែន

ពលករ​ចំណាក​ស្រុក​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃចោទ​ប្រកាន់​អាជ្ញាធរ​ច្រកព្រំដែន​អន្តរជាតិ​ដូង​នៅ​ខេត្តបាត់ដំបង ថា ជំរិតទារ​ប្រាក់​ពួកគាត់​ពេល​ឆ្លង​ដែន។ មន្ត្រីសង្គម​ស៊ីវិល​យល់​ថានេះជា​បញ្ហា​កើត​ឡើង​ដដែលៗ ដោយសារតែ រដ្ឋាភិបាល​គ្មាន​ចំណាត់​ការ​ជាក់​លាក់​ក្នុង​ការ​បង្ក្រាប​អំពើពុករលួយដែល​ចាក់​ឬស​យ៉ាង​រឹងមាំ​នៅតាម​ច្រក​ព្រំដែន។

. ប្រជាសហគមន៍​ព្រៃ​មេត្តា​ធមុ្មជាតិ​អស់​ជំនឿ​ចិត្តលើ​អភិបាល​ខេត្តកំពង់ស្ពឺ​ក្នុង​ការ​ការពារ​ព្រៃ​សហគមន៍

តំណាង​ប្រជាសហគមន៍​ព្រៃ​មេត្តាធម្មជាតិលើក​ឡើង​ថា ពួកគេ​អស់​ជំនឿ​លើ​អភិបាល​ខេត្តកំពង់ស្ពឺក្នុង​ការ​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន​នៅ​ព្រៃសហគមន៍​មេត្តា​ធម្មជាតិ​ទៀត​ហើយ។ មន្ត្រី​អង្គការ​សង្គមស៊ីវិល​លើក​ឡើង​ថាអភិបាល​ខេត្ត​កំពង់ស្ពឺគួរ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់កំពុង​កើត​មាន​នៅ​ព្រៃ​សហគមន៍​នេះ​ឱ្យ​បាន​ឆាប់ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ផ្ដល់​តម្លៃ​ដល់​លោក​ឡើង​វិញនិង​ជៀសវៀង​ទទួល​បាន​ការ​ស្ដីបន្ទោស​ពី​ថ្នាក់​លើ។

. ស្ត្រី​ខ្មែរក្រោម​ដែល​ជនជាតិ​វៀតណាម​បាញ់​ឲ្យ​របួសថា​អាជ្ញាធរ​វៀតណាម​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​មក​ដាក់​ទោស​នៅ​ឡើយ

ស្ត្រីខ្មែរ​ក្រោម​ម្នាក់ដែល​ក្រុម​អន្ធពាល​វៀតណាម​បាញ់​ឲ្យ​របួស​ធ្ងន់​ត្រង់​កំភ្លៅថា​អាជ្ញាធរ​វៀតណាមមិន​ទាន់​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ក្រុម​អ្នក​លេង​ជនជាតិ​វៀតណាម​ប្រមាណ​២០​នាក់ប្រដាប់​ដោយ​ដំបងនិង​កាំភ្លើងបាន​មក​ហ៊ុំព័ទ្ធ​យក​ដី​របស់​ខ្មែរ​ក្រោមហើយ​បាន​បាញ់​ស្ត្រី​ម្នាក់​របួស​ធ្ងន់៕

a Woman injour by VN shoting in Landdispute case.jpg
ស្ត្រី (ពាក់មាស់) ដែលរងគ្រោះរបួសជើង ដោយសារការលួចបាញ់របស់ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាក្រោម។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។