ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅតែបន្តរងការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ឥតស្រាកស្រាន្តពីអាជ្ញាធរនៃរបបលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របបនេះ រួមទាំងតំណាងរាស្ត្រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង ជុំវិញសកម្មភាពបម្រើពលរដ្ឋក្នុងមូលដ្ឋាន ដែលបោះឆ្នោតឱ្យកញ្ញា។
ថ្មីៗនេះទៀតសោត ក្រោយពីតុលាការបានកោះហៅ ឱ្យកញ្ញាចូលខ្លួនទៅបំភ្លឺ រឿងហូបនំបញ្ជុកជុំគ្នា កញ្ញារងការចោទប្រកាន់ជាសាធារណៈ និងដោយចំហ នៅចំពោះមុខរដ្ឋសភាពេញអង្គ នៃសភាឯកបក្សរបស់របបលោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ដែលក្នុងនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា ចោទកញ្ញាថា បានបះបោរ ឱ្យគណបក្សប្រជាជនកម្ពុជាបាត់ប្រជាប្រិយភាព។
តើកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ពិតជាមានឥទ្ធិពល ធ្វើព្យុះភ្លៀង រហូតធ្វើឱ្យគណបក្សកាន់អំណាច ធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ដូច្នេះមែន ឬយ៉ាងដូចម្ដេច? ហើយថា តើការចោទប្រកាន់នេះ ពិតប៉ុណ្ណា?
សូមស្ដាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។