លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សរសេរសំបុត្រលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ។
សំបុត្រដែលមានចុះហត្ថលេខាដោយលោក សម រង្ស៊ី នៅថ្ងៃទី១១ ខែកុម្ភៈ ហើយដែលត្រូវបានលោក សម រង្ស៊ី បង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកបញ្ជាក់ថា ការដែលលោកលាលែងពីតំណែងប្រធានបក្ស និងពីសមាជិកភាពគណបក្សសង្គ្រោះជាតិនេះ ដោយសារមូលហេតុផ្ទាល់ខ្លួនរបស់លោក។ លោកស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ទទួលយកសេចក្ដីសម្រេចនេះ ដោយចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
បើទោះជាយ៉ាងណា លោក សម រង្ស៊ី បានសរសេរបន្ថែមលើលិខិតនោះថា៖ "គ្រប់កាលៈទេសៈខ្ញុំនៅតែរក្សាឧត្ដមគតិសង្គ្រោះជាតិជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ"។
សូមស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី បន្ថែម ពិភាក្សាជុំវិញការលាលែងតំណែងរបស់លោក សម រង្ស៊ី នេះ ដែលមានវាគ្មិនចូលរួម គឺលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ និងលោក សូ ចន្ថា អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងសម្របសម្រួលដោយលោក ជី វិតា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។