មន្ត្រី​ទូត​៤​ប្រទេស​ចូល​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ថ្ងៃ​នេះ

0:00 / 0:00

តំណាង​ស្ថានទូត ៤ ប្រទេស មក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ តំណាង​ស្ថានទូត​ទាំង​៤ នោះ​រួម​មាន ទូត​ជប៉ុន អូស្ត្រាលី បារាំង និង​ស៊ុយអែត។

ក្រៅ​ពី​មន្ត្រី​ទូត ក៏​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​បក្ស​ប្រឆាំង​មក​ពី​​គ្រប់​ខណ្ឌ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​បន្ត​មក​យ៉ាង​ច្រើន​កុះករ។ ក្រៅ​ពី​នោះ​ក៏​ឃើញ​មាន​មន្ត្រី​ប៉ូលិស ទាហាន ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​ជា​លក្ខណៈ​បុគ្គល​ដែរ។

រហូត​ដល់​​ម៉ោង​ជាង ៣​រសៀល​នេះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ បន្ត​ចូល​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី បើ​ទោះ​ជា​មានភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

សូម​​​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​ទិដ្ឋភាព​នៃ​ពិធី​បុណ្យ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​៤ នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។