លោក​ ​ហ៊ុន​ ​សែន​ ​កាត់​ដី​រដ្ឋ​ជាង​ ​១​០​ ​ហិកតារ​នៅ​បឹង​តា​មោក​ ​ឲ្យ​កូនស្រី​លោក​ ​ជា​ ​សុផា​រ៉ា

0:00 / 0:00

អ្នកឃ្លាំមើល​បរិស្ថាន​ ​និង​សង្គម​ ​មិន​ភ្ញាក់ផ្អើល​នឹង​ការណ៍​ដែល​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ស៊ី​ញ៉េ​កាត់​ដី​រដ្ឋ​ជាង​ ​១​០​ ​ហិកតារ​នៅ​បឹង​តា​មោក​ ​ឲ្យ​កូនស្រី​លោក​ ​ជា​ ​សុផា​រ៉ា​នោះ​ទេ​ ​ព្រោះ​រឿង​បន្ត​កាត់​ដី​រដ្ឋ​ឲ្យទៅ​បក្សពួក​ ​និង​ក្រុម​គ្រួសារ​ម​ន្រ្តី​បក្ស​កាន់អំណាច​ ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​បែប​នេះ​ ​មិនមែន​ជា​រឿង​អ្វី​ថ្មី​នោះ​ឡើយ​។

​ការ​កាត់​ដី​រដ្ឋ​ ​ទៅ​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​របស់​ដន្លងដងស្នែង​លោក​ ​ហ៊ុន​ ​សែន​នេះ​ ​ធ្វើឡើង​ជា​ទម្រង់​អនុក្រឹត្យ​ ​ដែល​ចុះ​ថ្ងៃ​ទី​ ​១​៧​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​ដោយ​ក្នុង​នោះ​លោក​ ​ហ៊ុន​ ​សែន​ ​កាត់​ដី​ពី​ផ្ទៃ​បឹង​តា​មោក​ (​ឬ​បឹង​កប់​ស្រូវ​) ​ទំហំ​ ​១​០​៤​,​៧​៥​៤​ ​ម៉ែត្រក្រឡា​ ​ឬ​ជាង​ ​១​០​ ​ហិកតារ​ ​ទៅ​ឲ្យ​លោកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន​។​

បើ​តាម​ភាព​ប្រទាក់​ក្រឡា​គ្នា​ ​នៃ​ស​ម្ពន្ធ​ភាព​គ្រួសារ​ត្រកូល​ ​ហ៊ុន​ ​និង​ម​ន្រ្តី​គ្រាក់ៗ​ក្នុង​ជួរ​របប​ក្រុងភ្នំពេញ​ ​ដី​រដ្ឋ​ជាង​ ​១​០​ ​ហិកតារ​នេះ​ ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​របស់​ស​ម្ពន្ធ​គ្រួសារ​ត្រកូល​ហ៊ុន​។​

​លោកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​គឺជា​កូនស្រី​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​លោក​ ​ជា​ ​សុផា​រ៉ា​។​ ​ប្តី​របស់​លោកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​គឺ​លោក​ ​យឹម​ ​លាង​ ​ពាក់​ផ្កាយ​បី​ ​ទើប​ត្រូវ​បាន​លោក​ ​ហ៊ុន​ ​សែន​ ​ត​ម្លើ​ង​ឋានៈ​ទៅជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​កាលពីដើម​ឆ្នាំ​ ​២​០​២​០​។​ ​លើស​ពី​នេះ​ ​នៅ​ក្នុង​ជួរបក្ស​វិញ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​សម្រេច​តែងតាំង​លោក​ ​យឹម​ ​លាង​ ​ជា​អនុប្រធាន​ខុទ្ទកាល័យ​នៃ​កម្មាធិការ​មជ្ឈិមបក្ស​ ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​កាលពី​ខែ​ ​មិថុនា​ ​ផង​ដែរ​ ​។​

លោក​ ​យឹម​ ​លាង​ ​គឺជា​កូនប្រុស​របស់​លោក​ ​យឹម​ ​ឆៃ​លី​ ​ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម​ ​និង​ជនបទ​។​ ​កូនស្រី​លោក​ ​យឹម​ ​ឆៃ​លី​ ​ឈ្មោះ​ ​លោកស្រី​ ​យឹម​ ​ឆៃ​លីន​ ​ជា​ប្រពន្ធ​របស់​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​កូនប្រុស​របស់​លោក​ ​ហ៊ុន​ ​សែន​។​ ​លោកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​និង​លោក​ ​យឹម​ ​លាង​ ​ជា​ដន្លង​នឹង​អតីត​មេទ័ព​មួយ​រូប​គឺ​លោក​ ​មាស​ ​សុភា​ ​ដោយសារ​កូនស្រី​របស់​អ្នក​ទាំងពីរ​ ​គឺ​លោកស្រី​ ​យឹម​ ​បូណ៌មី​ ​រៀបការ​ជាមួយ​កូនប្រុស​លោក​ ​មាស​ ​សុភា​ ​គឺ​លោក​ ​មាស​ ​សុភា​រិទ្ធ​។​

​អ្នកឃ្លាំមើល​បរិស្ថាន​ ​និង​សង្គម​ ​ថា​ក្នុងរយៈពេល​ជាង​ម្ភៃ​ឆ្នាំ​កន្លងមក​នេះ​ ​រឿង​បែប​នេះ​ ​គ្មានអ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ទេ​។​ ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អា​ឡិច​ ​ហាន់​ដ្រូ-ហ្កន់​សា​ឡេ​ស​ ដេ​វី​ដ​សុ​ន​ (​Ale​j​and​ro ​Go​n​z​ale​z​-​D​avid​son​) ​ថា​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​របប​លោក​ ​ហ៊ុន​ ​សែន​ ​យក​ទ្រព្យសម្បត្តិ​ជាតិ​ ​គឺ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ ​ដូចជា​ឧទ្យាន​ជាតិ​ ​ឬក៏​បឹងបួ​ ​យកទៅ​បែងចែក​ជា​សម្បត្តិ​ឯកជន​របស់​ម​ន្រ្តី ​ឬ​ក្រុម​គ្រួសារ​ ​ឬ​បក្សពួក​របស់​លោក​នោះ​។​ ​លោក​ ​អា​ឡិច​ ​ថា​ការ​យក​សម្បត្តិ​រដ្ឋ​ ​ទៅ​ធ្វើជា​ទ្រព្យ​ឯកជន​ ​គឺ​តែងតែ​ធ្វើ​ដោយ​ខ្វះ​តម្លា​ភាព​ ​រំលោភច្បាប់​ ​មាន​អំពើពុករលួយ​ ​និង​ធ្វើឲ្យ​ខូ​ត​ខាត​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​ទូទៅ​ <<​មូលហេតុ​ដែលគេ​ធ្វើ​ ​ចម្លើយ​គឺ​ខ្លី​ខ្លឹម​ ​ហើយ​ស្រួល​យល់​ទេ​ ​គឺ​លុយ​។​ ​បើសិនជា​តំបន់​បឹង​តា​មោក​ ​ឬ​បឹង​កក់​ ​នៅតែ​ជា​បឹង​ ​គឺ​អ្នកមានអំណាច​សព្វថ្ងៃ​ ​អត់​អាច​​​រកស៊ី​បាន​ ​គឺ​អត់មាន​ចំណូល​ទេ​។​ ​ប៉ុន្តែ​ ​បើសិនជា​យើង​យក​របស់​រួម​ ​ទៅជា​របស់​ឯកជន​ ​ក្រោយ​ពី​ចាក់​ដី​ ​គឺ​រកស៊ី​បាន​សម្បើម​ណាស់​ ​ពីព្រោះ​ក្រោយ​ពី​ក្លាយ​ជា​ដី​ឯកជន​ ​គេ​អាច​​​យកទៅ​លក់​ត​បាន​ ​ពីព្រោះ​ភាគច្រើន​ពួក​ហ្នឹង​ ​គេ​អត់​អភិវឌ្ឍ​ខ្លួនឯង​ទេ​ ​គេ​យកទៅ​លក់​ត​។​ ​មួយទៀត​ ​ពេល​ដែល​លុប​បឹង​ហ្នឹង​ក៏​អាច​​​រកស៊ី​តាមរយៈ​ការ​បូម​ខ្សាច់​ ​ពីព្រោះ​ត្រូវការ​ខ្សាច់​ណាស់​ ​ដូច្នេះ​ការ​រកស៊ី​នេះ​ពីរ​តង់​>>​។​

មួយវិញទៀត​ ​កម្ពុជា​ទើប​តែ​ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​ ​កាលពី​ខែ​ ​ឧសភា​។​ ​ក្នុង​តំបន់​អា​ស៊ាន​ ​ដែល​មាន​ ​១​០​ ​ប្រទេស​នេះ​ ​មានតែ​ប្រទេស​កម្ពុជា​ ​និង​ប្រទេសភូមា​ (​មី​យ៉ា​ន់​ម៉ា​) ​ប៉ុណ្ណោះ​ ​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នេះ​។​

​លោក​ ​អា​ឡិច​ ​សង្ស័យ​ថា​ការ​កាត់​ដី​រដ្ឋ​ ​ឲ្យ​កម្មសិទ្ធិ​ឯកជន​នេះ​ ​អាច​ជា​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​លាង​លុយ​កខ្វក់​មួយ​ដែរ​ <<​ពីរបី​ឆ្នាំមុន​ ​មាន​ប្រភព​ពី​ក្នុង​គណបក្សប្រជាជន​កម្ពុជា​ប្រាប់​ខ្ញុំ​ថា​ ​ថ្នាក់លើ​នៃ​គណបក្សប្រជាជន​ ​គេ​សម្បូរ​លុយ​កខ្វក់​ ​មាន​លុយ​កខ្វក់​ក្នុង​ធនាគារ​ ​ឬ​នៅក្នុងផ្ទះ​ច្រើនពេក​។​ អ៊‍ីចឹ​ង​គេ​ត្រូវតែ​ចាយ​។​ ​លុយ​ហ្នឹង​មិន​អាច​នៅនឹង​ ​នៅផ្ទះ​អត់​ចាយ​បានទេ​ ​គឺ​គេ​យក​លុយ​ហ្នឹង​ ​ធ្វើ​ម៉េច​ឲ្យ​វា​វិនិយោគ​ទៅលើ​អ្វីមួយ​ ​ដើម្បី​ក្លាយទៅជា​លុយ​ស​ទៅ​ថ្ងៃ​អនាគត​>>​។​

​ដី​នៃ​ផ្ទៃ​បឹង​តា​មោក​ ​ជាង​ ​១​០​ ​ហិកតារ​នេះ​ ​គឺ​ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ ​សង្កាត់​ព​ន្យាំ​ង​ ​ខ​ណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​។​ ​តាម​ការ​របាយការណ៍​ចុង​ឆ្នាំ​ ​២​០​១​៩​ ​របស់​សមាគម​ធាងត្នោត​ ​បឹង​តា​មោក​នេះ​ ​មានផ្ទៃ​សរុប​ជាង​ ​៣​,​២​៣​៩​ ​ហិកតារ​ ​ជា​បឹង​ដែល​ធំ​ជាង​បំផុត​នៅ​ក្រុងភ្នំពេញ​ ​មាន​សារៈសំខាន់​សម្រាប់​ការពារ​ទឹកជំនន់​ ​និង​ជា​អាង​ស្តុក​ទឹក​ស្អាត​មាន​លក្ខណៈ​ធម្មជាតិ​ផង​។​ ​ផ្ទៃ​បឹង​រាប់​រយ​ហិកតារ​ ​ត្រូវ​បាន​កាត់​ឲ្យ​ឯកជន​ ​និង​ចាក់​លុប​ជាបន្តបន្ទាប់​។​

​ក្រុម​យុវជន​ ​ដែល​តវ៉ា​ ​កុំឲ្យ​លុប​បឹង​នេះ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធ​នាគា​រ​ជាបន្តបន្ទាប់​ដែរ​។​ ​យុវជន​ចលនា​មាតា​ធម្មជាតិ​បី​នាក់​ ​មាន​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​និង​លោក​ ថុ​ន​ ​រដ្ឋា​ ​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ ​កាលពីដើម​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​និង​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ព្រៃ​ស​ ​តាំងពី​ពេល​នោះ​មក​។​

​អ្នក​ទាំង​បី​ត្រូវ​បាន​ចោទប្រកាន់​ ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ក្រោយ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ប្រកាស​ថា​ ​នាង​នឹង​ធ្វើដំណើរ​ថ្មើរជើង​ចេញពី​វត្តភ្នំ​ ​ឆ្ពោះទៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្បែរ​វិមានឯករាជ្យ​ ​ដោយ​ស្លៀកពាក់​ពណ៌​ស​ ​ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​ ​ពី​រឿង​លុប​បឹង​តា​មោក​។​

​ជុំវិញ​តម្លា​ភាព​ ​និង​មូលហេតុ​ ​នៃ​ការ​កាត់​ដី​រដ្ឋ​ ​ទៅជា​ទ្រព្យ​ឯកជន​របស់​ក្រុម​គ្រួសារ​របស់​ម​ន្រ្តី​បក្ស​កាន់អំណាច​នេះ​ ​ម​ន្រ្តី​នាំពា​ក្យ​របប​ក្រុងភ្នំពេញ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​អះអាង​ថា​រឿង​នេះ​ប្រព្រឹត្តិ​ត្រឹមត្រូវ​ ​តាម​នីតិវិធី​នៃ​ការ​កាត់​ដី​។​ ​តែ​យ៉ាងណា​ ​លោក​ថា​លោក​មិនបាន​ដឹង​លម្អិត​រឿង​នេះ​ទេ​ ​ដោយ​ឲ្យ​សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម​ ​និង​សំណង់​វិញ​។​ ​លោក​គ្រាន់តែ​បង្ហើប​ថា​ ​វា​អាច​ជា​កា​រដោះ​ដូរ​ដី​គ្នា​រវាង​រដ្ឋ​ ​និង​ឯកជន​តែប៉ុណ្ណោះ​ <<​មិនមែន​ការ​ចុះហត្ថលេខា​ប្រគល់ឲ្យ​ ​វា​មិន​ប្រក្រតី​នោះ​ទេ​ ​ខ្ញុំ​មិន​ជឿ​អ៊‍ីចឹ​ង​! ​ប្រហែលជា​មានការ​ដោះ​ដូរ​អ្វីមួយ​ ​ពី​កន្លែងណា​ទៅ​កន្លែងណា​។​ ​ប្រហែលជា​មានការ​ដោះ​ដូរ​អ៊‍ីចឹ​ង​ទេ​ ​បានជា​រុញ​ទៅ​ខាង​ណោះ​ ​គឺ​ខាង​បឹង​តា​មោក​ ​ដែល​សល់​ដី​ទីធ្លា​ធំ​>>​។

ដី​ដែល​មាន​ទំហំ​ធំ​ពីមុន​មក​នោះ​ ​ឥឡូវ​បាន​រួម​តូច​ទៅ​ហើយ​ ​ព្រោះ​ផ្ទៃ​បឹង​ត្រូវ​បាន​គេ​ចាក់​ដី​លុប​បំពេញ​រាប់​រយ​ហិកតារ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​ ​លុប​ផ្ទៃ​បឹង​តា​មោក​ ​ជិត​ ​៣​០​០​ (​២​៩​៨​.​៥​៤​) ​ហិកតារ​ ​កាលពី​ខែ​ ​មិថុនា​ ​ដើម្បី​សាងសង់​ជា​អគារ​កងទ័ព​។

​ផ្ទៃ​បឹង​នេះ​ ​ត្រូវ​បាន​រដ្ឋាភិបាល​ ​សម្រេច​ឲ្យ​លុប​ ​៧​ដង​រួចមក​ហើយ​ ​ដើម្បី​ប្រគល់ឲ្យ​ស្ថាប័នរដ្ឋ​ ​និង​ឈ្មួញ​ឯកជន​ ​ដែល​ជា​សាច់ញាតិ​ ​និង​អ្នក​ស្និទ្ធ​នឹង​របប​នេះ​។​ ​ផ្ទៃ​បឹង​ទំហំ​ជិត​ ​៤​៦​(​៤​៥​.​៧​៥​)​ហិកតា​ ​ត្រូវ​បាន​លោក​ ​ហ៊ុន​ ​សែន​ ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់ក្រុមហ៊ុន​ឯកជន​ ​ផា​ន​អ៊ី​មិច​ (​P​h​an​ ​I​me​x) ​គឺ​លោកស្រី​ ស៊ុ​យ​ ​សុផា​ន​ ​ហៅ​យាយ​ផា​ន​ ​និង​ដី​បឹង​ ​៣​០​ហិកតារ​ ​ប្រគល់​ទៅ​ឱ្យ​លោកស្រី​ ​គឹម​ ​ហ៊ា​ង​ ​ដែល​ជា​ប្រពន្ធ​សមាជិកព្រឹទ្ធសភា​គណបក្សប្រជាជន​កម្ពុជា​លោក​ឧកញ៉ា​ ​លី​ យ៉ុ​ង​ផាត់​។

​អាស៊ី​សេរី​ ​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​ដែនដី​ ​និង​នគរ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​លោក​ ​សេង​ ​ឡូ​ត​ ​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ដែរ​ ​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​ ​។​ ​អាស៊ី​សេរី​ ​ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​បាន​នៅឡើយ​ដែរ​។​

​បើ​តាម​អនុក្រឹត្យ​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ចុះហត្ថលេខា​កាត់​ដី​ជាង​ ​១​០​ ​ហិកតារ​នោះ​ ​លោកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​មិន​ត្រឹមតែ​បាន​ដី​នោះ​ទេ​ ​គឺ​បាន​រួចពី​ការ​បង់ពន្ធ​ ​និង​អាករ​ទាំងអស់​លើ​ដី​នោះ​ ​ដោយសារ​រដ្ឋ​ជា​អ្នករ៉ាប់រង​បន្ទុក​ពន្ធ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។