អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដឹកកម្លាំងសមត្ថកិច្ចចម្រុះ រួមគ្នាជាមួយព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត និងស្នងការខេត្ត ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តឈ្មោះ អូបាម៉ា ខេធីវី (Obama KTV) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងពេលចុះប្រតិបត្តិការនៅថ្ងៃទី២៥ កក្កដា សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន ១៤៦នាក់ ដែលភាគជាជនជាតិចិន ក្នុងនោះមានស្រី ៤៣នាក់។
អាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺពីស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយហៅទូរស័ព្ទ តែគ្មានអ្នកទទួល។ ប៉ុន្តែ លោក ជួន ណារិន្ទ ឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោកថា សមត្ថកិច្ចដកហូតបានថ្នាំញៀនចម្រុះគ្រប់ប្រភេទមួយចំនួន ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៣៥ ទូរស័ព្ទដៃមួយចំនួន និងរថយន្តចំនួន៧គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។ របបក្រុងភ្នំពេញ ប្ដេជ្ញាថា នឹងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តឱ្យអស់ ត្រឹមដំណាច់ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។