សកម្មជនស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ ចង់ឲ្យរដ្ឋាភិបាល លុបចោលគម្រោងផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនណាហ្គា ខប (NAGA CORP) វិនិយោគខ្នាតធំក្នុងតំបន់អង្គរក្រុងសៀមរាប។ សកម្មជនរូបនេះ យល់ថា រដ្ឋាភិបាលកំពុងសាងកំហុសម្ដងហើយម្ដងទៀត ក្នុងការឃុបឃិតគ្នា ដោយមិនផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយពីការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសវិនិយោគ ដោយគ្មានតម្លាភាព និងប៉ះពាល់ដល់សោភ័ណភាព តំបន់បេតិកភណ្ឌជាតិ ដើម្បីប្រយោជន៍របស់បក្សពួក និងប្រយោជន៍បរទេស។
តើសកម្មជនស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ លើសំណើអ្វីខ្លះពីការវិនិយោគសេវាកម្មបម្រើវិស័យទេសចរក្នុងតំបន់ទេសចរប្រវត្តិសាស្ត្រនេះ?
សូមស្ដាប់បទសម្ភាសន៍ រវាងអ្នកស្រី ខែ សុណង ជាមួយស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជុំវិញរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។