រូបសំណាកបណ្ឌិត កែម ឡី ត្រូវបានដង្ហែទៅដល់ផ្ទះរបស់លោកហើយនៅម៉ោងជាង ៣រសៀលថ្ងៃអាទិត្យ ទី១៦ តុលា។ មនុស្សរាប់ពាន់នាក់បានចូលរួមពិធីដង្ហែរូបសំណាកនេះពីភ្នំពេញ ទៅតម្កល់នៅស្រុកកំណើតរបស់លោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីដង្ហែរូបសំណាកបណ្ឌិត កែម ឡី ចេញពីវត្តពោធិយារាម វត្តចាស់ នៅម៉ោងជាង ៧ព្រឹកថ្ងៃដដែល ដោយមានការសម្រួលចរាចរណ៍យ៉ាងល្អពីសមត្ថកិច្ចនៅតាមដងផ្លូវ។ ចំណែកអ្នកចូលរួមជាច្រើនពាន់នាក់ទៀត រង់ចាំនៅរង្វង់មូលចោមចៅ ដើម្បីចូលរួមដង្ហែរូបសំណាកឆ្ពោះទៅខេត្តតាកែវ។
ថ្ងៃទី១៤-១៥ តុលា គណៈកម្មការបុណ្យបានរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នៅវត្តចាស់ និងនៅថ្ងៃអាទិត្យ ទី១៦ តុលា គឺគណៈកម្មការដង្ហែរូបសំណាកបណ្ឌិត កែម ឡី យកទៅតម្កល់នៅខេត្តតាកែវ។
លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ក្នុងហាងស្តារម៉ាត (Star Mart) ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ជិតស្តុបបូកគោ រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញកាមេរ៉ាសុវត្ថិភាព និងអ្នកនៅពីក្រោយនៃឃាតកម្មនេះនៅឡើយ ក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។
សូមស្ដាប់លោក ម៉ម មុនីរតន៍ រាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។