កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើល នឹងការចល័តកម្លាំងប្រដាប់អាវុធ និង រថពាសដែក ចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ មិថុនា ដើម្បីហ្វឹកហ្វឺនការបើកបររថពាសដែក ដែលមានការបំពាក់គ្រឿងសព្វាវុធ និងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
សេចក្ដីជូនដំណឹង ចុះថ្ងៃទី៣០ ឧសភា ដែលអាស៊ីសេរី ទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា នៅថ្ងៃទី២ មិថុនា កងរាជអាវុធហត្ថ នឹងចល័តកងកម្លាំង រថពាសដែក ចេញពីបន្ទាយកងអន្តរាគមន៍រាជធានីភ្នំពេញ ដែលមានទីតាំងនៅម្ដុំបឹងតាមោក ឬទំនប់កក់ស្រូវ ដើម្បីធ្វើដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ នៅខេត្តកំពង់ឆ្នាំង។
ក្រោយពេលចល័តកងកម្លាំង និងរថពាសដែក ទៅដល់ភ្នំជំរាយ ស្ថិតនៅឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ រួច កងរាជអាវុធហត្ថ នឹងមានការហ្វឹកហាត់ និងបាញ់គ្រាប់ពិតនៅទីនោះ ចាប់ពីថ្ងៃទី៤ មិថុនា ដល់ថ្ងៃទី២ ខែតុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។