អ្នកតវ៉ានៅមុខស្ថានទូតវៀតណាមបានដុតទង់ជាតិវៀតណាម នៅរសៀលថ្ងៃទី ១២ សីហា នេះ នៅក្បែរស្ថានទូតនេះ បន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាមមិនព្រមចេញមុខមកទទួលញត្តិពីក្រុមអ្នកតវ៉ា។
ការតវ៉ាទាមទារឲ្យមន្ត្រីទូតវៀតណាមសុំទោស ចំពោះការអះអាងថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារមកហើយនោះ បានឈានមកដល់ថ្ងៃទី ២ហើយ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់ថាការដុតទង់ជាតិនេះ ដោយសារមន្ត្រីទូតមិនចេញមកទទួលញត្តិ ទើបអ្នកតវ៉ាកាន់តែមានកំហឹងកាន់តែខ្លាំង។
ស្របពេលនេះដែរតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានទៅដល់កន្លែងតវ៉ា ហើយសន្យាថានឹងកោះហៅលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរទៅឆ្លើយបំភ្លឺពីករណីនេះ នៅរដ្ឋសភាក្នុងពេលឆាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។