កម្មករ​ជាង​៦០​នាក់​ដួល​សន្លប់​នៅ​សហគ្រាស ឌីន​ហាន មិន​ដឹង​មូលហេតុ

កម្មករ​ប្រមាណ​៦០​នាក់​ដួល​សន្លប់​នៅ​ក្នុង​សហគ្រាស​ឌីន ហាន​ក្នុង​ពេល​បំពេញ​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ មិថុនា បន្ទាប់​ពី​បាន​ចូល​ធ្វើការ​ប្រហែល​២ម៉ោង។

ប្រធាន​សម្ព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ មាន​ប្រសាសន៍​ថាមក​ដល់​ពេលនេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​អោយ​កម្មករ​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​នេះ​បាន​នៅ​ឡើយ​ទេ។ លោក សម្បត្តិ​បន្ត​ថា ភាគ​ច្រើន​ក្រុម​កម្មករ​ដួល​សន្លប់​ត្រូវ​បញ្ជូន​តាម​ឡាន​របស់​ក្រុម​ហ៊ុន​អោយ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត។

សហគ្រាស​ផលិត​សំលៀក​បំពាក់ ឌីន ហាន មាន​ទីតាំង​នៅ​ផ្លូវ​ដួងងៀប ក្នុង​ភូមិ​ដំណាក់ធំ​៣ សង្កាត់​ស្ទឹងមានជ័យ។ សហគ្រាស​នេះ​មាន​កម្មករ​បម្រើការ​សរុប​ជិត​១ពាន់​នាក់។

បន្ទាប់​ពី​មាន​ការ​ដួល​សន្លប់​នៃ​ក្រុម​កម្មករ​អ្នក​គ្រប់គ្រង​រោងចក្រ​បាន​សម្រេច​បិទទ្វារ​រោងចក្រ​ទុក​ពេល​អោយ​កម្មករ​បាន​ឈប់​សម្រាក និង​បញ្ចៀស​ការ​ដួល​សន្លប់​បន្ថែម​ទៀត។

សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​នេះ​បន្ត​ទៀត...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។