ខ្មែរក្រៅប្រទេសនឹងរំឭកខួបមួយឆ្នាំនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ

ថ្នាក់ដឹកនាំចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក អំពាវនាវឱ្យពលរដ្ឋខ្មែរចូលរួមរំលឹកខួបមួយឆ្នាំនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅថ្ងៃទី៣០ខែមីនាខាងមុខ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​អ្នកស្រី មួរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​ផ្ដុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ​ខ្មែរ ចូលរួម​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ប្រយោជន៍​ជាតិ​។

យើង​ជជែក​គ្នា​ថា ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​រស់​ក្នុង​ភាព​ភ័យខ្លាច។ យើង​មាន​ប្រធាន​បទ​មួយ​ៗ​អីចឹង ដើម្បី​ឱ្យ​សហគមន៍​ខ្មែរ​យើង យើង​ជា​អ្នក​តស៊ូ​នេះ យើង​ជា​អ្នក​កម្លាំង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នេះ នៅ​គ្រប់​ស្ថាប័ន​គ្រប់​វិស័យ​នេះ មក​ជជែក​ជាមួយ​គ្នា​ដោយ​អត់​មាន​ការ​លាក់លៀម​ទេ។ អាហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​នៅ​ក្នុង​ប្រទេស​មាន​ក្ដី​សង្ឃឹម អាហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ស្ដាប់​ឮ​ទៅ ហើយ​យើង​មិន​មែន​ជា​ពួក​ឧទ្ទាម​ទេ ហើយ​ចៀស​មិន​ផុត​ទេ​ពី​ការ​បង្រួបបង្រួម​ជាតិ ឈាន​ទៅ​រក​ដំណោះស្រាយ ឈាន​ទៅ​រក​ប្រជាធិបតេយ្យ​ជូន​ប្រទេស​កម្ពុជា។

—  អ្នកស្រី មូរ សុខហួរ

ពិធី​នេះ​នឹង​មាន​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង ព្រម​ទាំង​បុគ្គល​សំខាន់​ៗ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​ចូលរួម​។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​អាច​បកស្រាយ​រឿង​បាន​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។