ទំព័រហ្វេសប៊ុករបស់មូលដ្ឋានទ័ពជើងទឹករាមបានបញ្ជាក់ថា នាវាកងទ័ពរុស្ស៊ី នឹងចតនៅប្រទេសកម្ពុជា៤ថ្ងៃ ពីថ្ងៃទី២៨មេសាដល់ថ្ងៃទី០១ ឧសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើង។ ចំណែកនាវាកងទ័ពវៀតណាម ដែលបានចូលចតនៅកំពង់ផែរាម៣ថ្ងៃពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមគ្នាលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម។
នាវាកងទ័ពវៀតណាម បានក្លាយជានាវាបរទេសទី២ បន្ទាប់ពីនាវាកងទ័ពជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែរាម ក្រោយពេលមូលដ្ឋាននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៥មេសា។
កាលពីថ្ងៃទី២១មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនៅក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតថា នាវាកងទ័ពជើងទឹកឥណ្ឌា និងសហរដ្ឋអាមេរិក នឹងចូលចតជាបន្តបន្ទាប់នៅកំពង់ផែមូលដ្ឋានទ័ពរាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។