លោក រ៉ុង ឈុន រំពឹងថា នឹងទទួលបានយុត្តិធម៌ តែបើតុលាការរកឃើញថាមានទោសវិញ លោកប្រឈមជាប់ពន្ធនាគារ៤ឆ្នាំ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ចៅក្រមនៅក្នុងសវនាការថា ការបញ្ចេញមតិរបស់លោកកន្លងមក គឺដើម្បីប្រយោជន៍ពលរដ្ឋ ហើយមិនមែនជាការប្រព្រឹត្តិបទល្មើសនោះទេ