យុវជន​មាតា​ធម្មជាតិ​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ​ក្រោយ​ទទួល​ពានរង្វាន់​នៅ​ស៊ុយអែត

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​រូប ដែល​ទៅ​ទទួល​ពានរង្វាន់​នៅ​ប្រទេស​ស៊ុយអែត (Sweden) ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២ ធ្នូ នេះ។

យុវជន​ទាំង​បី​រូប​នោះ គឺ​កញ្ញា សុន រដ្ឋា កញ្ញា មាន លីសា និង​លោក លី ចាន់តារ៉ាវុត។ ពួកគេ​ទាំង​៣​នាក់ ត្រូវ​បាន​អង្គការ​អន្តរជាតិ​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​កម្រិត​អន្តរជាតិ រ៉ាយឡាយលីហ៊ូដ (Right Livelihood) ឆ្នាំ​២០២៣ ដោយ​ផ្ទាល់​នៅ​ទីក្រុង​ស្តុកហូម (Stokholm) ប្រទេស​ស៊ុយអែត (Sweden) កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ។ ពានរង្វាន់​នេះ​មានតម្លៃ​ប្រហាក់ប្រហែល​នឹង​ពាន់​រង្វាន់​ណូបែល​សន្តិភាព​។​

លោក លី ចាន់តារ៉ាវុត ថ្លែង​ក្រោយ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២ ធ្នូ ថា ពានរង្វាន់​នេះ​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា ដែល​ហ៊ាន​ជំនះ​ប្រឆាំង​ការ​គំរាម​សព្វបែបសព្វយ៉ាង​ពី​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​មានតម្លៃ​លើស​ពី​ការចូលរួម​ការពារ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ព្រោះ​អន្តរជាតិ​បាន​ទទួល​ស្គាល់​ថា ជា​ការ​ខិតខំ​ប្រែង​តស៊ូ​ការពារ​បរិស្ថាន​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។