គណបក្ស ខ្មែរតែមួយ ជាគណបក្សទើបបង្កើតថ្មី នឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដោយស្ថិតនៅលេខលំដាប់រៀងទី១៩ លើសន្លឹកឆ្នោត។
អនុប្រធានគណបក្ស លោក គុជ លី ប្រាប់អាស៊ីសេរីថា ថ្នាក់ដឹកនាំភាគច្រើនរបស់គណបក្សនេះ មកពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរបបក្រុងភ្នំពេញរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោកអះអាងថា គណបក្សមួយនេះនឹងយកគំរូ ព្រមទាំងទស្សនទានល្អៗ របស់បណ្ឌិត កែម ឡី ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រ យកជ័យជម្នះលើគណបក្ស ប្រជាជនកម្ពុជា ដែលកាន់អំណាចជាង ៣០ឆ្នាំមកហើយនេះ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់អ្នកស្រី ម៉ៅ សុធានី ជាមួយអនុប្រធានគណបក្ស លោក គុជ លី ជុំវិញការលើកឡើងទាំងនេះដូចតទៅ …
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។