នាទី​កម្ពុជា​ក្រោម ភាគ​១៨-២១

ព្រះពុទ្ធ​សាសនា​កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន បាន​ជ្រួតជ្រាប​ក្នុង​សាច់​ឈាម​ខ្មែរ​ក្រោម​ស្ទើរ​តែ​គ្រប់​រូប ទោះ​ជា​រស់​នៅ​ទី​ណា​ក៏​ដោយ។ ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់​ចូលរួម​សាង​ផ្នួស​បួស​ជា​ព្រះ​សង្ឃ គោរព​ប្រតិបត្តិ​ទៅ​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ថេរវាទ ឬ​ហិនយាន។

អ្នកស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយ​ការណ៍​អំពី​កាតព្វកិច្ច​របស់​ព្រះសង្ឃ​ខ្មែរ នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ៖

នៅ​ទូទាំង​ដែន​ដី​កម្ពុជា​ក្រោម មាន​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​រាប់​ម៉ឺន​អង្គ​កំពុង​សាង​ផ្នួស គោរព​ប្រតិបត្តិ​ទៅ​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ថេរវាទ។

អ្នកស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយ​ការណ៍​អំពី​តួនាទី​របស់​ព្រះ​សង្ឃ​ខ្មែរ នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ៖

ក្រៅ​ពី​ទ្រទ្រង់ និង​ផ្សព្វផ្សាយ​ព្រះពុទ្ធ​ឱវាទ​ដល់​ពុទ្ធ​បរិស័ទ ព្រះសង្ឃ​ខ្មែរ​ក្រោម​ភាគ​ច្រើន​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ទៅ​តាម​លទ្ធភាព ក្នុង​កិច្ចការ​ផ្នែក​មនុស្សធម៌​ជួយ​ពុទ្ធ​បរិស័ទ​ខ្មែរ​ក្រោម នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម។

អ្នកស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយ​ការណ៍​អំពី​សកម្មភាព​ផ្នែក​មនុស្សធម៌​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ៖

ប្រភព​ព័ត៌មាន​ជា​ច្រើន រួម​ទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​មួយ​ចំនួន​ផង បាន​ឲ្យ​ដឹង​ថា សេរីភាព​នៃ​ការ​គោរព​ជំនឿ​ព្រះពុទ្ធ​សាសនា នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ផ្ដើម​រង​ការ​គាប​សង្កត់​តាំង​ពី​ឆ្នាំ​១៩៥៤​មក។

អ្នកស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយការណ៍​អំពី​ស្ថានភាព​នៃ​ការ​គោរព​ជំនឿ​ព្រះពុទ្ធ​សាសនា នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​វៀតណាម លោក ង៉ោ ឌីញ យីម ៖