វេទិកា​អ្នក​ស្ដាប់​៖ តើ​កសិផល​គ្មាន​ទីផ្សារ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​បែប​ណា?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ នឹង​ពិភាក្សា​លើ​ប្រធានបទ៖ តើ​កសិផល​គ្មាន​ទីផ្សារ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​បែប​ណា?

កសិករ​ធ្វើស្រែ​ពឹង​លើ​ធម្មជាតិ​ជា​កត្តា​ចម្បង ជាពិសេស ពឹង​លើទឹក​ភ្លៀង ពីព្រោះ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់​នៅឡើយ។ រី​ឯ​តំបន់​ខ្លះ ធ្វើស្រែ​បាន​ផល​ហើយ បែរ​ជា​គ្មាន​ទីផ្សារ​ទៅ​វិញ។ នៅ​ក្រៅ​ពី​នេះ នៅ​មាន​កសិផល​ផ្សេង​ទៀត ក៏​គ្មាន​ទីផ្សារ​ដែរ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​និយាយ​ថា បញ្ហា​ប្រឈម​របស់​កសិករ​ទាំង​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​ខ្លាំង។

តើ​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ជូន​កសិករ​បែប​ណា?

បើ​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​ច្បាស់លាស់​ទេ តើ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះពាល់​បែប​ណា​ខ្លះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​បណ្ឌិត សុក ហាច ដែល​បាន​មក​ឆ្លើយ​សំណួរ​ទាំងនេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្រាប់​វិទ្យុ​អាស៊ី​សេរី នា​យប់​ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥៕