វេទិកា​អ្នក​ស្ដាប់​៖ តើ​អ្វី​ខ្លះ​អាច​ជា​ឧបសគ្គ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី២៨ មករា ពិភាក្សា​លើ​ប្រធានបទ៖ តើ​អ្វី​ខ្លះ​អាច​ជា​ឧបសគ្គ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក?

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស តែងតែ​នាំ​គ្នា​រិះរក​មធ្យោបាយ​ក្នុង​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ផង និង​ផ្ដួចផ្ដើម​ដាក់​ចេញ​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​តតាំង​នឹង​រដ្ឋអំណាច​ផ្ដាច់ការ​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ផង។

ការ​ផ្ដួចផ្ដើម​ទាំង​នោះ​មាន​ដូច​ជា៖

- ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) របស់​អ្នកស្រី មូរ សុខហួរ

- ចលនា​ជាតិ​តស៊ូ តាម​យុទ្ធសាស្ត្រ​ផ្ការីក របស់​លោក សម រង្ស៊ី

- គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ជា​ដើម។

ចលនា​ផ្សេងៗ និង​ផែនការ​ទាំង​នេះ បាន​ត្រូវ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក ផ្ដួចផ្ដើម​ឡើង កាល​ពី​ឆ្នាំ២០២៤ កន្លង​ទៅ​នេះ។

តើ​អ្វី​ខ្លះ​អាច​ជា​ឧបសគ្គ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក?

តើ​នៅ​ក្នុង​ឆ្នាំ២០២៥ នេះ ក្រុម​អ្នក​ប្រជាធិបតេយ្យ​អាច​នឹង​ជម្នះ​ឧបសគ្គ​ទាំង​នោះ ដើម្បី​ធ្វើ​ឱ្យ​គំនិត​ផ្ដួចផ្ដើម​របស់​ខ្លួន ចេញ​ផ្លែផ្កា​បាន​ដោយ​របៀប​ណា?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥៕