​វេទិកា​អ្នក​ស្ដាប់​៖ បញ្ហា​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ បណ្ដាល​មក​ពី​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃសុក្រ ទី២៨ កុម្ភៈ​ បាន​ពិភាក្សា​លើ​ប្រធានបទ៖ បញ្ហា​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ បណ្ដាល​មក​ពី​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង។

ប្រសិនបើ​លោក​អ្នកនាង​មាន​កូនចៅ​តូចៗ ដែល​កំពុង​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង លោក​អ្នក​នាង​គួរ​បញ្ឈប់​រឿង​នេះ​ជា​បន្ទាន់ ពីព្រោះ​វា​កំពុង​បំផ្លាញ​សុខភាព​របស់​ពួក​គេ​ហើយ។

កុមារ​កម្ពុជា​ជា​ច្រើន​នាក់ កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម ដោយសារ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​មាន​កម្រិត​ជាតិ​ស្ករ​ច្រើន​ហួស​ប្រមាណ។ នេះ​ជា​រឿង ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​សម្រាប់​កម្ពុជា បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

តើ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ណា​ខ្លះ​រវាង​ជំងឺ​ទឹកនោមផ្អែម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត ខឹម សារឹម អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ចំណីអាហារ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕