វេទិកា​អ្នក​ស្ដាប់​៖ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​អំពើ​ឆបោក​តាម​អនឡាញ​លែង​បាន?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី១១ ខែ​មីនា បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​អំពើ​ឆបោក​តាម​អនឡាញ​លែង​បាន?

សមិទ្ធផល​ធំ​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ក្នុង​សម័យកាល​គ្រប់គ្រង​ប្រទេស​ដោយ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត នេះ គឺ​វិបត្តិ​ញាំញី​កាន់តែ​ខ្លាំង​ឡើងៗ នៃ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ កំពុង​រង​នូវ​ភាព​អាប់ឱន និង​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​ ជា​ពិសេស​ជន ជាតិ​ចិន​មួយ​ចំនួន យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ប្រព្រឹត្ត​អំពើ​ឆបោក​លុយ​ពី​ពិភពលោក​ក្នុង​ទំហំ​ទឹកប្រាក់​វាល់​លាន​ដុល្លារ។

ប្រទេស​ខ្លះ​បាន​ហាមប្រាម ឬ​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុងប្រយ័ត្ន​នៅ​ពេល​ធ្វើ​ដំណើរ​មក​លេង ឬ​មក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា បច្ចុប្បន្ន​នេះ​កំពុង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​សាងសង់​ជញ្ជាំង ឬ​របង​នៅ​តំបន់​ព្រំដែន​មួយ​ចំនួន​ជាប់​កម្ពុជា ដើម្បី​ទប់ស្កាត់​បញ្ហា​ឆបោក​តាម​អនឡាញ​នេះ ក្រោយ​អាជ្ញាធរ​នៃ​ប្រទេស​នេះ​បាន​បញ្ជា​ឱ្យ​កាត់​ផ្ដាច់ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​អគ្គិសនី ទូរគមនាគមន៍ និង​សេវា​អ៊ីនធឹណិត​នៅ​តំបន់​ប៉ោយប៉ែត។ នៅ​កម្ពុជា​ឯ​ណេះ​វិញ ផល​ប៉ះពាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ធ្លាក់​មក​ដល់​ម្ចាស់ផ្ទះ​ខ្លួន​ឯង ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​សម្លាប់​បំបិទ​មាត់។

តើ​បញ្ហា​ឆបោក​តាម​អនឡាញ​ប្រព្រឹត្ត​ចេញ​ពី​ទឹកដី​កម្ពុជា ឈាន​ដល់​ចំណុច​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​លែង​បាន ហើយ​ត្រូវ​ប្រកាស​អាសន្ន​ហើយ​ឬ​នៅ?

តើ​កម្ពុជា​គួរ​ចាត់វិធានការ​បែប​ណា​ខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​នេះ​ឱ្យ​បាន​ជោគជ័យ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក មាន ឫទ្ធិ ជាមួយ​លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​អង្គការ សង់ត្រាល់ និង​លោក ប៉ោ មករា អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥៕