លោកបានរងការចោទប្រកាន់តាមមាត្រា ទី៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី ដែលបានចូលជាធរមាន កាលពីថ្ងៃទី១១ ខែធ្នូថ្មីៗ នេះ។ នគរបាលបានបញ្ជូនលោក សេង គុណាកា ទៅឃុំខ្លួននៅក្នុងគុកព្រៃស ក្រោយពីការកាត់ទោសនៅថៃ្ងអាទិត្យនេះ។
លោក សេង គុណាកា បោះពុម្ភចែកផ្សព្វផ្សាយអត្ថបទរបស់ KI–Media ដែលបានចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានសភាជាតិ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការងារព្រំដែនកម្ពុជា ជាជនក្បត់ជាតិ លក់ទឹកដីឲ្យវៀតណាម៕
អត្ថបទទាក់ទង៖
[ -អាជ្ញាធរខ្មែរចាប់ខ្លួនបុគ្គលិកអង្គការកម្មវិធីស្បៀងពិភពលោកOpens in new window ]
[ -រដ្ឋាភិបាលនឹងបិទគេហទំព័រ KI នៅចុងខែធ្នូOpens in new window ]