លោក ង៉ាន់ ចន្ថា ជាប្រធាននៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលប្រទេសកម្ពុជា បានមានប្រសាសន៍ថា ខេត្តក្រុងដែលមានអ្នកជំងឺនេះច្រើនជាងគេ គឺមានខេត្តកណ្តាល កំពង់ចាម រាជធានីភ្នំពេញ សៀមរាប និងកំពង់ស្ពឺជាដើម ដោយសារបញ្ហាខ្វះអានាម័យ។ ភាគច្រើននៃអ្នកកើតជំងឺគ្រុនឈាមនោះ គឺកុមារក្រោមអាយុ១៥ឆ្នាំ។
ក្រសួងសុខាភិបាលបានប្រើប្រាស់ថ្នាំអាបែតចំនួនជាង២០០តោន ដើម្បីចែកជូនប្រជាពលរដ្ឋនៅក្នុង២៤ខេត្តក្រុង សម្រាប់ដង្កូវទឹកនៅក្នុងពាងទឹក និងប្រភពនៃការកើតសត្វមូសខ្លា។
កាលពីឆ្នាំ២០០៨កន្លងទៅមានមនុស្សកើតជំងឺគ្រុនឈាមមានចំនួនជាង៥.៧៥០នាក់ និងបានសម្លាប់ប្រជាពលរដ្ឋចំនួន៤៥នាក់ គឺចំនួនអ្នកស្លាប់ច្រើនជាងឆ្នាំ២០០៩នេះ ប៉ុន្តែចំនួនអ្នកកើតជំងឺគ្រុនឈាមមានចំនួនច្រើនជាង៕