អាជ្ញាធរឃាត់ខ្លួនយុវជនមាតាធម្មជាតិ ៣នាក់ យកទៅសាកសួរក្នុងពីរករណីដាច់ដោយឡែកពីគ្នាបន្ទាប់ពីពួកគេស្នើសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោក និងយុទ្ធនាការជិះកង់ផ្សព្វផ្សាយអំពីការអភិរក្សកោះកុងក្រៅជាដើម។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការឃាត់ខ្លួននេះជាការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរឃាត់ខ្លួនយុវជនមាតាធម្មជាតិ ៣នាក់ នៅថ្ងៃទី៣ ខែកញ្ញា គឺលោក ថុន រដ្ឋា យកទៅសាកសួរក្រោយសមត្ថកិច្ចរាជធានីភ្នំពេញ បានបិទទីតាំងស្ទូឌីយ៉ូមួយកន្លែងរបស់លោក ថុន រដ្ឋា។ សមត្ថកិច្ចចោទប្រកាន់ថា លោក ថុន រដ្ឋា ពីការបង្កើតស្ទូឌីយ៉ូនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ផ្សព្វផ្សាយព័ត៌មានដោយខុសច្បាប់អនុញ្ញាតបញ្ចេញព័ត៌មានពីក្នុងប្រទេសទៅក្រៅប្រទេស។ បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តសួរលោកនៅស្នងការក្រុងភ្នំពេញ។ ដោយឡែកយុវតី ២នាក់ទៀត គឺកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ក៏ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅនាំខ្លួនទៅសួរនាំកាលពីពេលព្រឹក ដោយចោទប្រកាន់ពាក់ព័ន្ធការបង្ហោះព័ត៌មានផ្សេងៗ នៅលើផេកមាតាធម្មជាតិ (Mother Nature Cambodia)។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យអាស៊ីសេរីដឹងថា អាជ្ញាធរកំពុងបន្តសួរយុវជនមាតាធម្មជាតិលោក ថុន រដ្ឋា ពីការបើកស្ទូឌីយ៉ូខុសច្បាប់ និងយុវតីទាំង២រូបនៅឡើយ ពីការបង្ហោះព័ត៌មាននៅលើផេកមាតាធម្មជាតិ (Mother Nature Cambodia)៖ «
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការឃាត់ខ្លួនយុវជនមាតាធម្មជាតិទាំងបីរូបនេះ ជាការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ទង្វើបែបនេះ អាចនឹងមានការរិះគន់ថែមទៀតពីការមិនគោរពសិទ្ធមនុស្សពីសហគមន៍អន្តរជាតិ៖ «
ការឃាត់ខ្លួនយុវជនទាំង ៣រូបនេះ មុនពេលក្រុមយុវជនគ្រោងធ្វើដំណើរថ្មើរជើងចេញពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដោយស្លៀកពាក់ពណ៌ស ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក ហ៊ុន សែន ក្នុងគោលបំណងបង្ហាញពីក្ដីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោក ដែលអាចបង្កឲ្យកើតមានបញ្ហាមួយចំនួន ដូចជា បញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញពេលភ្លៀងម្ដងៗ ផលប៉ះពាល់ចំពោះបរិស្ថានការបាត់បង់ជម្រកសត្វស្លាប និងជីវចម្រុះក្នុងបឹងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។