ក្រសួង​បរិស្ថាន​រង​ការ​រិះគន់​ដែល​បង្កើត​ច្បាប់​អនុញ្ញាត​ឲ្យ​បាញ់​សត្វ​កម្សាន្ត​ក្នុង​តំបន់​ព្រៃ​ការពារ

0:00 / 0:00

មន្ត្រី​សង្គមស៊ីវិល និង​សកម្មជន​បរិស្ថាន ប្រតិកម្ម​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​មាន​កីឡា​ប្រមាញ់​បរបាញ់​សត្វព្រៃ សម្រាប់​ការ​កម្សាន្ត​ក្នុង​តំបន់​ព្រៃ​អភិរក្ស ដែល​នឹង​នាំ​ឱ្យ​មហន្តរាយ​ដល់​ជីវិត​សត្វព្រៃ​ជិត​ផុតពូជ ព្រោះ​កម្ពុជា ពុំ​មែន​ជា​ប្រទេស​សំបូរ​សត្វព្រៃ​នោះ​ទេ។

ការ​លើកឡើង​នេះ បន្ទាប់​បី​ក្រសួង​បរិស្ថាន កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី តំបន់​ការពារ​ធម្មជាតិ​ថ្មី ដែល​នៅ​ក្នុង​ច្បាប់​នេះ​ក្រសួង​បរិស្ថាន​មាន​សិទ្ធិ​អនុញ្ញាត​ឱ្យ​មាន​កីឡា​ប្រមាញ់ សំដៅ​លើ​ការ​បរបាញ់​សត្វព្រៃ នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យន់ សាមៀន ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។