អ្នកស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ អំពាវនាវឲ្យយុវជនចូលរួមគាំទ្រ និងប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីការពារបរិស្ថាននិងធនធានធម្មជាតិ ដែលកំពុងរងការបំផ្លាញពីសំណាក់អ្នកមានលុយនិងមានអំណាច។ ការអំពាវនាវនេះ នៅគ្រាដែលយុវជនចលនាមាតាធម្មជាតិ ៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយរងការចោទប្រកាន់ពីបទ ញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ពន្ធនាគារចំនួន២ឆ្នាំ។
ស្ថាបនិកចលនាមាតាធម្មជាតិនៅក្រៅប្រទេសយល់ថា ប្រសិនជាយុវជនចូលរួមអើពើ និងឈឺឆ្អាលច្រើនពីរឿងសង្គម នោះជាសញ្ញាវិជ្ជមានមួយ ជាកម្លាំងចលករឈានទៅមានដំណោះស្រាយដល់អ្នកកំពុងជាប់ឃុំ និងក៏ជាការលើកទឹកចិត្តដល់អ្នកកំពុងធ្វើការសកម្មដោយផ្ទាល់ផង។
សូមស្ដាប់បទសម្ភាសន៍រវាង អ្នកស្រី ខែ សុណង ជាមួយ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកចលនាមាតាធម្មជាតិ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។