ក្រុម​យុវជន​ស្នើ​ក្រសួង​បរិស្ថាន​​រក្សាទុក​កោះកុង​ក្រៅ​ជា​សម្បត្តិ​ជាតិ

0:00 / 0:00

ក្រុម​យុវជន​នៅតែ​បន្ត​សុំ​ទៅ​រដ្ឋាភិបាល ឬ​ក្រសួង​បរិស្ថាន​លុប​ចោល​គម្រោង​ប្រគល់​កោះកុង​ក្រៅ​ទៅ​ក្រុមហ៊ុន​វិនិយោគ ដោយ​រក្សាទុក​កោះ​នេះ​ជា​សម្បត្តិ​ជាតិ។

ជាង​នេះ​ទៅ​ទៀត ក្រុម​យុវជន​ដដែល​ក៏​ទៅ​ស្នើ​រដ្ឋាភិបាល​ដាក់​តំបន់​កោះកុង​ក្រៅ​នេះ ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​រស់នៅ​ទីនោះ។

ការ​ព្យាយាម​ស្នើសុំ​បែបនេះ​ម្តង​ហើយ​ម្តង​ទៀត​នេះ ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​វាសនា​កោះ​នេះ​ជួប​វិនាសកម្ម​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដ៏​មាន​តំលៃ​ផ្សេងទៀត ដូច​ករណី​នៅ​ភ្នំ​តាម៉ៅ ក្នុង​ខេត្ត​តាកែវ នោះ​ទេ។

សូម​ស្តាប់​សម្ភាសន៍​របស់​លោក សេក បណ្ឌិត ជាមួយ​​សកម្មជន​ចលនា​មាតា​ធម្មជាតិ គឺ លោក លី ចាន់ដារាវុត និង​កញ្ញា ឆាយ ហុងម៉ី ជា​សិស្ស​នៅ​វិទ្យាល័យ​មួយ​នៅ​ខេត្ត​សៀមរាប ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។