សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការ នៅថ្ងៃទី១១ មិថុនា ទៅលើសកម្មជនការពារបរិស្ថានចំនួន ១០នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ថា «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ថា កញ្ញា និងសកម្មជនចលនាបរិស្ថាន ៤នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត នឹងបង្ហាញខ្លួនក្នុងសវនាការ។ ទោះជាយ៉ាងណាក្ដី កញ្ញាថា សកម្មជនមាតាធម្មជាតិអាចនឹងសម្រេចចិត្តពហិការចូលសវនាការម្ដងទៀត ប្រសិនអាជ្ញាធររារាំងមិនឱ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានចូលតាមដានសវនាការ។
ចំណែកសកម្មជនបរិស្ថាន ៥នាក់ទៀត រួមមាន កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និងលោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) នឹងអវត្តមានក្នុងសវនាការ ប៉ុន្តែពួកគេប្រហែលនឹងមានមេធាវីតំណាងក្នុងសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។