សមាគម​បណ្ដាញ​យុវជន​កម្ពុជា ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ណា ដែល​ប៉ះពាល់​ដល់​សម្បត្តិ​ធនធាន​ធម្មជាតិ

0:00 / 0:00

មន្ត្រី​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​ណា ដែល​ប៉ះពាល់​ដល់​សម្បត្តិ​ធនធាន​ធម្មជាតិ ដូច​ជា ព្រៃ ភ្នំ ទន្លេ និង​បឹង​ធម្មជាតិ​ជា​ដើម។

លោក​អំពាវ​នាវ​ដល់​ក្រុម​យុវជន​ផង​ដែរ ឲ្យ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន។ ការ​អំពាវ​នាវ​នេះ បន្ទាប់ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ភ្នំ​តាម៉ៅ ដើម្បី​សាង​សង់​ផ្ទះល្វែង​ និង​ខុនដូរ។

សូម​លោក​អ្នកនាង​ចុច​ស្ដាប់​កិច្ច​សម្ភាសន៍​របស់​លោក ថា ថៃ ជាមួយ លោក ហេង គឹមហុង អំពី​រឿង​នេះ...