បើគេនិយាយពីតំណាងរាស្ត្រដែលចេញមុខតស៊ូមតិ និងរិះគន់ឥតសំចៃផ្នែកអន្តោប្រវេសន៍ និងកិច្ចការព្រំដែននាសម័យព្រះរាជាណាចក្រកម្ពុជាទីពីរនេះ គេឯងប្រាកដជានៅចងចាំ ថា គ្មាននរណាក្រៅពីលោក អ៊ុំ សំអាន នោះឡើយ។ លោកគឺជាតំណាងរាស្ត្រជាប់ឆ្នោតដ៏លេចធ្លោម្នាក់របស់គណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្តសៀមរាប។ លោកបានដឹកនាំធ្វើការតស៊ូមតិយ៉ាងសកម្មនៅក្នុងវិស័យនយោបាយ តាមរយៈការចុះទៅពិនិត្យមើលបង្គោលព្រំដែន ការសិក្សាស្រាវជ្រាវពីរឿងផែនទី និងការចេញមុខការពារផលប្រយោជន៍ពលរដ្ឋខ្មែរទន់ខ្សោយ ដែលរងការរំលោភបំពាននានាពីសំណាក់ក្រុមអ្នកមានលុយ និងអ្នកមានអំណាច។ លោកបានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ឬគ្រួសារ រហូតដល់លោកត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារអស់រយៈពេលសរុប ៨៦៦ ថ្ងៃ ឬជាងពីរឆ្នាំ។
តើលោក អ៊ុំ សំអាន មានជីវប្រវត្តិយ៉ាងដូចម្តេចខ្លះ ហើយលោកបានចូលរួមប្រឡូកក្នុងវិស័យនយោបាយយ៉ាងណាខ្លះ?
សូមអញ្ជើញលោកអ្នកនាង ស្តាប់សេចក្តីរាយការណ៍របស់លោក ជុន ច័ន្ទបុត្រ ជុំវិញជីវប្រវត្តិនយោបាយរបស់លោក អ៊ុំ សំអាន ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។