បទកាកគតិ
១. បង្កើតគំនិត ថ្មីឲ្យល្អពិត ទុកគ្រាន់ជាស្ពាន ស្ទួយជាតិឲ្យថ្កើង ខ្ពស់ស្មើវិមាន គំនិតរយលាន កើនព្រោះជួយគិត។
២. បង្កើតឲ្យច្រើន ស្ទួយឲ្យចម្រើន សក្ដិសមខ្មែរពិត បង្កើតពាក្យថ្មី ស្រដីចេះគិត គិតគូរបានល្អិត ស្ទួយមិនឈប់ឈរ។
៣. បង្កើតគំនិត ចេះច្នៃប្រឌិត ទើបញាតិអបអរ ខំសាងវិជ្ជា ធ្វើខ្លួនឲ្យល្អ ប្រកាន់សីលធម៌ ទើបព្រះរក្សា។
៤. បង្កើតគំនិត រៀនសូត្រឲ្យល្អិត កាន់ចិត្តឧស្សាហ៍ ធ្វើអស់ការងារ ជួយស្ទួយខេមរា ឲ្យស្គាល់សុខា ខ្ពស់ដូចអង្គរ។
៥. បង្កើតគំនិត ស្ទួយគ្រប់កម្រិត ឲ្យខ្ពស់បវរ កុំសាងក្តីទុក្ខ ត្រូវសាងតែល្អ ដោយចិត្តអំណរ សុខខ្ពស់ក្នុងលោក៕៚