វេទិកា​អ្នកស្ដាប់៖ តើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវ​ដោះស្រាយ​បែប​ណា?

0:00 / 0:00

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ពិភាក្សា​លើ​ប្រធានបទ៖ តើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវ​ដោះស្រាយ​បែប​ណា?

មកដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​រើ​ខ្លួន​រួច​ពី​កំណត់ត្រា​អាក្រក់​ខាង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ឡើយ​ទេ។ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​ ដែល​បន្សល់​ទុក​ពី​រដ្ឋាភិបាល​នៃ​ឪពុក​របស់​លោក​នោះ​ទេ ប៉ុន្តែ​ បែរ​ជា​បាន​ដាក់​ចេញ​ចំណាត់​ការ​ថ្មីៗ​ បន្ថែម​ទៀត ដែល​មាន​លក្ខណៈ​គាប​សង្កត់ និង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

តើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជានេះ ត្រូវ​ដោះស្រាយ​បែប​ណា?

ក្នុង​កម្មវិធី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី​ យើង​បាន​​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ឆ្នាំ២០២៤ និង​ដំណោះស្រាយ​សមស្រប​ចំពោះ​វិបត្តិ​សិទ្ធិមនុស្ស​នេះ ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​បន្ថែម​ទៀត នៅ​ពេល​ខាងមុខ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក យ៉ង ចាន់តារា ជាមួយ​លោក យិន ម៉េងលី អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) និងលោក ស ម៉ូរ៉ា ប្រធាន​គ្រប់គ្រង​ផ្នែក​កម្មវិធី និង​ទំនាក់ទំនង នៃ​សហព័ន្ធសហជីពកម្ពុជា (CATU) ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤៕