វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី១៤ ខែមករា ពិភាក្សាលើប្រធានបទថា តើត្រកូល ហ៊ុន អាចប្រើវិធីសាស្ត្របែបណាខ្លះ ក្នុងការគេចវេះពីការទទួលខុសត្រូវពីទង្វើរបស់ខ្លួន?
ត្រកូល ហ៊ុន ត្រូវបានគេមើលឃើញថា បានប្រើគ្រប់មធ្យោបាយ ទាំងមធ្យោបាយត្រជាក់ ទាំងមធ្យោបាយក្ដៅ ដើម្បីកាន់កាប់ និងរក្សាអំណាចបានមកដល់សព្វថ្ងៃនេះ។ សម្រាប់មធ្យោបាយក្ដៅទាំងនោះ រួមមាន ការសម្លុតគំរាមកំហែង ចាប់ចង អំពើហិង្សា និងការប្រើប្រាស់តុលាការជាអាវុធ ដើម្បីបង្ក្រាបអ្នកមានសំឡេងជំទាស់ និងកម្ទេចដៃគូប្រកួតនយោបាយ។
តើត្រកូល ហ៊ុន អាចប្រើវិធីសាស្ត្របែបណាខ្លះ ក្នុងការគេចវេះពីការទទួលខុសត្រូវពីទង្វើរបស់ខ្លួននេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយលើបណ្ដាញសង្គម ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥៕