វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់រាត្រីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ពិភាក្សាលើប្រធានបទ៖ យុទ្ធសាស្ត្ររបស់គណបក្សប្រឆាំង សម្រាប់ឆ្នាំ២០២៥
ស្ថានភាពនយោបាយក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មិនអំណោយផលល្អឡើយ សម្រាប់គណបក្សជំទាស់ ឬអ្នកនយោបាយ ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល ដែលដឹកនាំដោយ ត្រកូល «ហ៊ុន»តាំងពីនាយករដ្ឋមន្ត្រីឪ រហូតដល់យករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត។
ការធ្វើទុក្ខបុកម្នេញលើគណបក្សជំទាស់ បានកើតមានស្ទើរគ្រប់ទម្រង់ មានដូចជា ការគំរាមកំហែង ចោទប្រកាន់តាមផ្លូវតុលាការ ចាប់ដាក់ពន្ធនាគារ រហូតដល់ដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយតែម្ដង។
ក្នុងឆ្នាំថ្មី ២០២៥ នេះ តើគណបក្សប្រឆាំងនឹងរបៀបចំដំណើរនយោបាយរបស់ខ្លួន ឬត្រូវមានយុទ្ធសាស្ត្របែបណាទៀត ដើម្បីជម្នះតទល់នឹងឧបសគ្គដ៏លំបាកបែបនេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក សេក បណ្ឌិត ជាមួយលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥៕