វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់រាត្រីថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ បានពិភាក្សាលើប្រធានបទ៖ ប្រសិនបើក្រុមប្រទេសកុម្មុយនិស្តមិនអាចជួយស្ដារសេដ្ឋកិច្ចកម្ពុជាបាន តើរដ្ឋាភិបាលត្រកូល ហ៊ុន នឹងជួបវិបត្តិសេដ្ឋកិច្ចដូចម្ដេចខ្លះ នៅឆ្នាំ២០២៥ នេះ?
នៅចុងឆ្នាំ២០២៤ កន្លងទៅថ្មីៗ នេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ហាក់ដូចជា ហក់មកធ្វើនយោបាយការទូតជំនួស នាយករដ្ឋមន្ត្រី កូន គឺលោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមហាមិត្តដែកថែបចិនភ្លាមៗ នៅស្របពេលសហភាពអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងចំនួន៨០% បន្ថែមទៀតពីកម្ពុជា។
ក្រោយពីលោក ហ៊ុន សែន បានជួបមេដឹកនាំចិន ហាក់ដូចជាខកបំណងនោះ លោក ហ៊ុន សែន ក៏ស្ទុះទៅជួបមេដឹកនាំប្រទេសនៅតំបន់មជ្ឈិមបូព៌ាបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព និងស្វែងរកអ្នកវិនិយោគ។
ប្រសិនបើមេដឹកនាំត្រកូល ហ៊ុន ងាកចេញពីប្រទេសលោកសេរី ហើយងាកទៅចាប់យកក្រុមប្រទេសកុម្មុយនិស្តនោះ តើសេដ្ឋកិច្ចកម្ពុជានឹងអាចរីកចម្រើនដែរឬទេ នៅឆ្នាំ២០២៥?
ប្រសិនជាក្រុមប្រទេសកុម្មុយនិស្តមិនអាចជួយស្ដារសេដ្ឋកិច្ចកម្ពុជាបាន តើរដ្ឋាភិបាលត្រកូល ហ៊ុន នឹងជួបវិបត្តិសេដ្ឋកិច្ចដូចម្ដេចខ្លះ នៅឆ្នាំ២០២៥នេះ?
ឆ្លើយនឹងសំណួរទាំងនេះ សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សុក ហាច អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានព្រឹទ្ធសភា ដែលបានពិភាក្សា និងឆ្លើយតបសំណួរទាំងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៧ មករា ឆ្នាំ២០២៥។