មេដឹកនាំខ្មែរកុម្មុយនីស្តនិយមបានកែប្រែសង្គមខ្មែរទាំងស្រុងក្នុងរយៈពេលជាងបីឆ្នាំ ឲ្យទៅជារបៀបរបបរួមសម្បត្តិ បង្ខំមនុស្សឲ្យទទួលទានអាហារ ទទួលទាន ដំណេក ធ្វើការងារ។ល។ នៅទីកន្លែងរួមគ្នា បំបាត់ទំនៀមទម្លាប់ ជំនឿសាសនា និងប្រពៃណីសង្គមទាំងអស់។ ទោះជាមេដឹកនាំខ្មែរក្រហមមើលឃើញ ដឹងឮ ហើយទទួលស្គាល់ថា គេជាអ្នកចេញគោលការណ៍ប្តូររបៀបរបបរស់នៅសង្គមជាតិយ៉ាងណាក្តី មេដឹកនាំទាំងនោះថា គេមិនបានដឹងអំពីមូលហេតុខ្មែរស្លាប់ដល់រាប់លាននាក់ ដោយសារការធ្វើឃាត ការបង្ខំឲ្យធ្វើការងារហួសកម្លាំង ការអត់បាយ និងឈឺស្លាប់ដោយជំងឺនោះទេ។
ក្នុងខួបទី៣៥ នៃជ័យជម្នះរបស់ចលនាទ័ពព្រៃខ្មែរក្រហម លោក ហាស់ សាន មានសេចក្ដីរាយការណ៍រំឭកឡើងវិញ ថាតើពលរដ្ឋស្ថិតក្នុងស្ថានភាពដូចម្ដេច ពេលយោធាខ្មែរក្រហមកាន់កាប់ក្រុងភ្នំពេញ កាលពី ៣៥ឆ្នាំមុន ៖
