អាជ្ញាធរខេត្តបាត់ដំបងចាប់ខ្លួនយុវជនដែលធ្វើកូដកម្មបង្អត់អាហារនៅក្រុងបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបងចាប់ខ្លួនយុវជន៥នាក់ ដែលធ្វើកូដកម្មបង្អត់អាហារនៅក្រុងបាត់ដំបងនៅរសៀលមុននេះបន្តិច ។ការចាប់ខ្លួននេះ បន្ទាប់ពីក្រុមព្រះសង្ឃ និងយុវជនទាំងនោះត្រឡប់មកក្រុងបាត់ដំបងវិញ។ អ្នកដែលត្រូវចាប់ខ្លួនរួមមាន លោក ហ៊ុន វណ្ណៈ អ្នកស្រី ច្រែង និម កញ្ញា សុមេត្តាកញ្ញា សេង ហៃ និងយុវជន២នាក់ទៀតមកពីខេត្តពោធិ៍សាត់។ រហូតមកទល់ពេលនេះពុំដឹងថាអាជ្ញាធរបញ្ជូនពួកគេឃុំឃាំងនៅកន្លែងណានៅឡើយទេ៕