យើងខ្ញុំសូមជម្រាបជូនថា៖ អាស៊ីសេរី សូមផ្អាកការផ្សាយកម្មវិធីទូរទស្សន៍ដែលមានរយៈពេល៣០នាទីនោះ មួយរយៈពេលសិន ដោយសារយើងខ្ញុំកំពុងរៀបចំបច្ចេកទេស និងផ្លាស់ប្តូររបៀបធ្វើការខ្លះ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំង។
ចំពោះកម្មវិធីវិទ្យុអាស៊ីសេរី គឺនៅតែដំណើរការផ្សាយដូចធម្មតា ប៉ុន្តែពុំមានរូបភាពVideoឡើយ។
ការផ្សាយតាមរលកធាតុអាកាសខ្លី ឬ Shortwave ពេលព្រឹក ចាប់ពីម៉ោង៥កន្លះ ដល់ម៉ោង ៦កន្លះ និងពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង៨កន្លះ ។
លោកអ្នកនាង ក៏អាចស្តាប់ការផ្សាយនេះផ្ទាល់តាមប្រព័ន្ធ អិនធើណេត ដោយចូលទៅកាន់គេហទំព័៖ www.rfa.org/khmer
ក្រៅពីនេះ លោកអ្នកនាង ក៏អាចអាន ឬស្តាប់ និងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរី នៅលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់។
សូមលោកអ្នកនាង ចូលទៅកាន់បណ្ដាញសង្គមហ្វេសប៊ុក (FACEBOOK) ដែលមានអាស័យដ្ឋាន៖ WWW.FACEBOOK.COM/RFACAMBODIAនិង យូធូប WWW.YOUTUBE.COM/RFAKhmerVideo។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខានផ្សាយកម្មវិធីទូរទស្សន៍នេះ ហើយយើងខ្ញុំសង្ឃឹមថា កម្មវិធីផ្សាយរបស់យើងខ្ញុំនឹងវិលមកជួបលោកអ្នកនាងជាធម្មតាឡើងវិញដូចតាមការកំណត់។
សូមអរគុណ !!