ក្រុមកម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង៦០នាក់ នៅព្រឹកថ្ងៃទី១៥ សីហា បាននាំគ្នាមកតាមដានញត្តិ ដែលបានដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីជាងមួយខែមុន ដើម្បីសុំជួយអន្តរាគមន៍ករណីថៅកែរត់ចោលពួកគាត់ដោយមិនបានបើកប្រាក់ឈ្នួល។ មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយ ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ធំជាងនេះ។
«««««««««««
ក្រុមតំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលជួបប្រជុំគ្នាបញ្ចប់ឯកសារ ឬសំណើរួមគ្នាទាមទារឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត ដើម្បីត្រៀមដាក់ទៅរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃ។
គណបក្សប្រជាធិបតេយ្យបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែសីហា ថា តំណាងគណបក្សនយោបាយចំនួន៤ ដែលបានជួបប្រជុំបញ្ចប់សំណើរួមគ្នានោះរួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។ ប្រភពដដែលបានបញ្ជាក់ថាក្រៅពីរៀបចំឯកសារស្នើកែលម្អ គ.ជ.ប ពួកគេក៏បានឯកភាពគ្នាលើជំហររួមទាក់ទងទៅនឹងករណីបណ្តឹងទៅតុលាការ ដែលប្ដឹងដោយ គ.ជ.ប ផងដែរ។ «««««««««««
វេទិកាអ្នកស្ដាប់
មកដល់ពេលនេះ អ្នកមានមុខមាត់ក្នុងសង្គមជាច្រើន អ្នកមានប្រាក់ មានឥទ្ធិពលមួយចំនួន រួមទាំងសកម្មជនស្រឡាញ់បរិស្ថានផងស្រុះគ្នាចំណាយលុយ ចំណាយកម្លាំងដាំកូនឈើឡើងវិញនៅលើដីទំហំរាប់រយហិកតា ដែលក្រុមហ៊ុនបានឈូសឆាយ នៅតំបន់ភ្នំតាម៉ៅ។ ប៉ុន្តែបើងាកមកផ្លូវច្បាប់វិញនៅពុំទាន់មាននរណាម្នាក់រាប់តាំងពីមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន អភិបាលខេត្តរហូតដល់អាជ្ញាមូលដ្ឋានក្នុងខេត្តតាកែវ គឺពុំមាននរណាម្នាក់ចេញមុខទទួលខុសត្រូវរឿងឈូសឆាយព្រៃនេះឡើយ។ លើសពីនេះវាសនាតំបន់ភ្នំតាម៉ៅក៏នៅស្រពិចស្រពិលនៅឡើយ ដ្បិតនៅមានចម្ងល់នៅឡើយថា តើតំបន់ភ្នំតាម៉ៅមានសុវត្ថិភាពរួចពីការអភិវឌ្ឍន៍ហើយឬនៅមកដល់ពេលនេះ? សូមរង់ចាំតាមដានវេទិកានារាត្រីនេះដូចតទៅ៖
ប្រសិនបើលោកអ្នកនាងមានសំណួរចង់សួរវាគ្មិនរបស់យើង ឬចង់បញ្ចេញមតិយោបល់ សូមលោកអ្នកនាងដាក់លេខទូរស័ព្ទនៅក្នុងខ្ទង់ខំមិន (Comment) នៃហ្វេសប៊ុក (Facebook) និងយូធូប (Youtube) វិទ្យុអាស៊ីសេរី ក្រុមការងាររបស់យើងនឹងហៅទៅលោកអ្នកនាងវិញ។
«««««««««««
ក្រុមកម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង៦០នាក់ នៅព្រឹកថ្ងៃទី១៥ សីហា បាននាំគ្នាមកតាមដានញត្តិ ដែលបានដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីជាងមួយខែមុន ដើម្បីសុំជួយអន្តរាគមន៍ករណីថៅកែរត់ចោលពួកគាត់ដោយមិនបានបើកប្រាក់ឈ្នួល។ មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយ ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ធំជាងនេះ។
«««««««««««
ជម្លោះរវាងក្រុមកម្មករ បុគ្គលិក និងថៅកែក្រុមហ៊ុនណាហ្គាវើលិ៍ (Naga World) បានអូស បន្លាយ ពេលជាច្រើនខែមកហើយ មិនទាន់ដោះស្រាយបាននៅឡើយ។
ថ្មីៗនេះ អាជ្ញាធរក៏បង្កើនការបង្ក្រាបលើ ក្រុមកូដករកាន់តែខ្លាំង ហើយព្រមានប្ដឹងតំណាងសហជីពមួយចំនួនទៅតុលាការមួយចំនួនទៀតផង។
តើអ្វីជាមូលហេតុពិតប្រាកដ ដែលជម្លោះនៅតែអូសបន្លាយ? ហើយហេតុអ្វីបានជាអាជ្ញាធររាជធានី ភ្នំពេញហាក់ចេញមុខការពារក្រុមហ៊ុនណាហ្គាវើលិ៍បែបនេះ?
«««««««««««
ស្លាកគណបក្សភ្លើងទៀន នៅក្រុងព្រះសីហនុ ត្រូវជនអនាមិកលួចកាត់បំផ្លាញចោល នៅថ្ងៃទី១៣ សីហា ។ មន្ត្រីគណបក្សភ្លើងទៀនយល់ថា ការកាប់បំផ្លាញស្លាកគណបក្សនេះ ជាសញ្ញាគំរាមកំហែង និងជំរុញទៅរដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់លើជនប្រព្រឹត្តិ ។ សង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរតែរកចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំពួកគេចេះតែដើរបំផ្លាញស្លាកគណបក្សនយោបាយតាមអំពើចិត្តទៀត។
«««««««««««
មន្ត្រីពន្ធនាគារបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក គង់ សំអាន ទៅពិនិត្យនិងព្យាបាលជំងឺធ្មេញនៅមន្ទីរពេទ្យរុស្ស៊ី ហើយនាំយកទៅពន្ធនាគារវិញនៅថ្ងៃចន្ទ ទី១៥ ខែសីហានេះ ក្រោយពីមន្ត្រីបក្សប្រឆាំងរូបនេះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាច្រើនខែនៅក្នុងបន្ទប់ឃុំឃាំងចង្អៀតណែន។ មន្ត្រីសង្គមស៊ីវិលសាទរ ប៉ុន្តែជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ ផ្តល់សេវាសុខភាពរបស់ជនជាប់ឃុំឱ្យប្រសើរជាងនេះ ដើម្បីបញ្ចៀសការរិះគន់ផ្សេងៗពីសាធារណៈជុំវិញការរើសអើងផ្នែកនយោបាយ ដែលអាជ្ញាធរយកចិត្តទុកដាក់ល្អប្រសើរជាងចំពោះ ឧកញ៉ាអ្នកមានលុយមានអំណាចមួយចំនួន ដែលជាអ្នកទោសឧក្រិដ្ឋទៅទៀត។
«««««««««««
ប្រជាសហគមន៍ការពារព្រៃឈើ ខេត្តមណ្ឌលគិរី ចោទនាយកដែនជម្រកសត្វព្រៃភ្នំព្រេចថា បានបណ្តែតបណ្តោយឱ្យមានសកម្មភាពកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីអ្នកភូមិប្រទះឃើញ កម្មកររាប់សិបនាក់ បានបោះតង់សំងំកាប់ឈើធំៗ បន្សល់ទុកចុងក្រោយ ក្នុងដែនអភិរក្សនេះជាថ្មីទៀត។
«««««««««««
ប្រជាសហគមន៍តាតុ ជាង ៣០គ្រួសារ (៣៥) បានធ្វើបុណ្យ និងសែនព្រេន សុំសេចក្តីសុខចម្រើន បញ្ចៀសការបណ្តេញចេញដោយបង្ខំ។ ប្រជាសហគមន៍ទាំងនោះ រស់នៅភូមិជើងឯក ខណ្ឌដង្កោ រាធានីភ្នំពេញ បានជួបជុំគ្នានៅក្នុងភូមិកាលពីថ្ងៃទី ១៤ សីហា ដើម្បីរៀបចំពិធីបុណ្យបែបប្រពៃណី បំណងបន្ទន់ចិត្តអាជ្ញាធររាជធានីភ្នំពេញ និង រដ្ឋាភិបាល អនុញ្ញាតឱ្យពួកគាត់តាំងទីលំនៅតំបន់នោះដោយសុខសាន្ត។
«««««««««««
នេះជាព័ត៌មានសង្ខេបនៃការផ្សាយរបស់យើងនៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។ សូមស្ដាប់ និងទស្សនាព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយរបស់យើងខាងក្រោមនេះ ។ សូមអរគុណ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។