រូបត្លុកនយោបាយ​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​២០២៣ - រួមគ្នា​អសកម្ម

ក្រុម​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​រយៈពេល​២ថ្ងៃ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ដោយ​សម្តែង​នូវ «ការព្រួយបារម្ភ​ជាខ្លាំង» អំពី​ការកើនឡើង​នៃ​អំពើហិង្សា​នៅតាម​បណ្តា​រដ្ឋ​នានា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។ ប៉ុន្តែ ពួកគេ​បាន​ទទូច​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច ​ដែល​របប​យោធា​ភូមា​បាន​ព្រមព្រៀង​ កាលពី​ខែមេសា ឆ្នាំ២០២១។ ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​នេះ គឺ​ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​ទទួលស្គាល់​ថា​ ពុំ​មាន​វឌ្ឍនភាព​ឡើយ ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ។ លោក វីដូដូ បាន​ព្រមាន​ថា «កិត្តិសព្ទ​របស់​អាស៊ាន កំពុង​ប្រឈមនឹង​ហានិភ័យ» និង​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចពិគ្រោះយោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ នៅក្នុង​ប្រទេសភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។