លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងនៅចំពោះមុខកម្មកររាប់ពាន់នាក់ថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោកនឹងបន្តគោលនយោបាយពីឪពុករបស់លោក ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់វិស័យទាំងអស់ ពោលគឺមិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ។ ទន្ទឹមនឹងការថ្លែងពីចក្ខុវិស័យរបស់លោកយ៉ាងដូច្នេះ ប្អូនស្រីបង្កើតរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ BTVNews កំពុងបើកដៃឱ្យឈ្មួញផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងអានាធិបតេយ្យនូវផលិតផលគ្រឿងស្រវឹង និងការសេពផលិតផលគ្រឿងស្រវឹង ក្នុងចំណោមយុវជននៅពេលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ ទង្វើនេះ ហាក់កំពុងដើរផ្ទុយពីចក្ខុវិស័យរបស់លោក ហ៊ុន ម៉ាណែត ដោយបានចូលរួមពង្វក់ និងបំពុលយុវជនជំនាន់ក្រោយកុំឱ្យគិតគូរពីបញ្ហាអវិជ្ជមានក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។