ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ប្រមាណ ៥០០​នាក់ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា នាំ​គ្នា​តវ៉ា​​ប្រឆាំង​នឹង​វត្តមាន​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​មាន​វត្តមាន​នៅ​ទី​នោះ។ ក្រៅ​ពី​តវ៉ា​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត ពួកគេ​ក៏​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា និង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន និង​សមាជិក​សភា​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ។ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​អាណាបេឡា (Anabella) ជាយ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជា​ទី​កន្លែង​ដែល​លោក ហ៊ុន ម៉ាណែត និង​ក្រុម​ការងារ​ធ្វើ​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។