រូបត្លុកនយោបាយ​៖ អន្ទាក់​នយោបាយ​ប្រឆាំង​លោក រ៉ុង ឈុន

មិន​ខុស​ពី​សម័យកាល​ខ្មែរ​ក្រហម រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នបន្ត​យក​​ទ្រឹស្តី ​«ជីក​ស្មៅ​ជីក​ទាំង​ឫស» ​មក​អនុវត្ត​ត​ពី​ឪពុក​របស់​លោក។ ការណ៍​នេះ ត្រូវ​គេ​មើលឃើញ​ថា ដើម្បី​គាស់​រម្លើង​កុំឱ្យ​មាន​សំឡេង​ក្រុម​អ្នក​រិះគន់ ឬ​អ្នកនយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ នៅ​លើ​សង្វៀន​នយោបាយ​កម្ពុជា។

ករណី​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ គឺ​លោក រ៉ុង ឈុន ជា​ឧទាហរណ៍​ជាក់ស្តែង។ លោក​ទទួល​រង​ការធ្វើ​ទុក្ខបុកម្នេញ និង​សម្ពាធ​នយោបាយ​ឥត​ស្រាកស្រាន្ត​ពី​ស្ថាប័ន​រដ្ឋ​ មាន​ដូចជា​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌។ ស្ថាប័ន​ទាំងនេះ​ បាន​ព្រមាន​រម្លាយ​គណបក្ស​កម្លាំង​ជាតិ ប្រសិន​បើ​ហ៊ាន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន ធ្វើ​ជា​ប្រធាន​គណបក្ស ឬ​សូម្បី​តែ​លោក​ធ្វើ​ជា​ទីប្រឹក្សា​គណបក្ស​នេះ​ក៏ដោយ ក្រោម​ហេតុផល​ថា​លោក​មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​នយោបាយ។ បើ​ទោះ​ជា​បែប​នេះក្តី កន្លងទៅ លោក រ៉ុង ឈុន អាច​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ដោយ​គ្មាន​បម្រាម​ទាំងនេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។