ស្របពេលសាលាក្តីខ្មែរក្រហម ចាប់ផ្ដើមបើកសវនាការជំនុំជម្រះបទប្រល័យពូជសាសន៍លើជនជាតិចាម អ្នកស្រាវជ្រាវនៃការស្លាប់ជនជាតិចាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ អះអាងថា មានជនជាតិចាម ប្រមាណ ៤សែននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។
លោក អ៊ីសា ឧស្មាន អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ការបះបោររបស់ជនជាតិចាម» ឲ្យដឹងថា ការបង្ក្រាបជនជាតិចាម ដែលបានងើបប្រឆាំងខ្មែរក្រហមនៅភូមិភាគបូព៌ា ដូចជានៅភូមិស្វាយឃ្លាំង និងភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) គឺជាការប៉ុនប៉ងបំបាត់ពូជសាសន៍ជនជាតិភាគតិចមួយនេះចេញពីកម្ពុជា។
សូមស្តាប់បទសម្ភាសន៍របស់ លោក ជី វិតា ជាមួយលោក អ៊ីសា ឧស្មាន អំពីការបះបោររបស់ជនជាតិចាម នៅភូមិស្វាយឃ្លាំង និងភូមិកោះផល ក្នុងបំណងរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិសាសន៍របស់ខ្លួនដែលមានសេចក្តីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។