សម្ភាស​មេធាវី​ជុំវិញ​ករណី​លោក ឈូក បណ្ឌិត

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ច័ន្ទ ទី​៤ មីនា នេះ នឹង​ចេញ​សេចក្ដី​សម្រេច​ករណី​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី ៣​នាក់ ឲ្យ​រង​របួស​នៅ​រោងចក្រ​កៅវ៉េ (Kaoway) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

0:00 / 0:00

បើ​ទោះ​ជា​មាន​សាក្សី​ជា​ច្រើន​ឃើញ និង​បញ្ជាក់​ថា លោក ឈូក បណ្ឌិត ដែល​ពេល​នោះ​ជា​អតីត​ចៅហ្វាយ​ក្រុង​បាវិត ជា​អ្នក​បាញ់​រះ​ទៅ​លើ​កម្មករ ហើយ​លោក ឈូក បណ្ឌិត ខ្លួន​ឯង​ធ្លាប់​ប្រាប់​តុលាការ​ខេត្ត​ស្វាយរៀង ថា ខ្លួន​ជា​អ្នក​កេះ​កៃ​កាំភ្លើង​ក៏ដោយ ក៏​តុលាការ​ខេត្ត​ស្វាយរៀង ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ឈូក បណ្ឌិត ទាំង​ស្រុង។

​លោក ជី វិតា ជួប​សម្ភាស​ជាមួយ​​លោក​មេធាវី ហុង គឹមសួន នៃ​អង្គការ​ការពារ​សិទ្ធិ​កម្ពុជា ស្ដីពី​ជន​សង្ស័យ ឈូក បណ្ឌិត និង​ឥទ្ធិពល​អ្នក​មាន​អំណាច​មក​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។