ចៅក្រម​សាលាដំបូង​មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​ផ្ដល់​ភស្តុតាង​ដោះ​បន្ទុក

សាលាដំបូង​រាជធានី​ភ្នំពេញ មិនបាន​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ ឆ្លើយ​បំភ្លឺ ឬ​ផ្ដល់​ភស្តុតាង​ដោះ​បន្ទុក នៅ​ក្នុង​សវនាការ​ជា​លើក​ចុង​ក្រោយ កាលពី​ថ្ងៃទី​២៤ មិថុនា នោះ​ទេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវ រស្មី មាន​ប្រតិកម្ម​ថា អ្នកស្រី អ៊ុក រ៉េតគន្ធា ចៅក្រម​ជំនុំជម្រះ មិន​បាន​ស្ដាប់​ហេតុផល និង​សំណូមពរ​របស់​ពួកគាត់ ក្នុង​ការ​ផ្ដល់​ចម្លើយ​ពិត និង​ភស្តុតាង​ដោះ​បន្ទុក​ជាច្រើន​ទៀត​នោះ​ទេ​។ អ្នកស្រី​ចៅក្រម​បែរ​ជា​សំអាង​លើ​វីដេអូ​កាត់ត​មួយ​ចំនួន ដែល​ក្រុម​អ្នក​រកស៊ី​តាម​អនឡាញ បាន​កែច្នៃ​ប្រឌិត​ចំណងជើង និង​កែ​សំឡេង​ដើម ធ្វើ​ជា​ភស្តុតាង​ដាក់​បន្ទុក​ទៅវិញ។

សូម​ទស្សនា​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​កញ្ញា ភួន កែវរស្មី អំពី​បញ្ហា​នេះ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។